លីគកំពូលកម្ពុជា ៖ ក្រុមមិនទាន់ស្គាល់រសជាតិចាញ់ ត្រូវជួបក្រុមមិនទាន់ស្គាល់រសជាតិឈ្នះ
ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ឬ Cambodian Premier League ឆ្នាំ២០២៣/២៤ ឈានដល់សប្ដាហ៍ទី៨ហេីយ នាចុងសប្ដាហ៍នេះ បន្ទាប់ពីសម្រាក ២សប្ដាហ៍ អំឡុង ពេល FIFA Day ។
សម្រាប់ការប្រកួតសប្ដាហ៍ទី៨ នៅថ្ងៃទី២២ ខែតុលា គឺមាន ៤គូ ក្នុងនោះមាន៖
ក្រុមវិសាខា ជួបក្រុមភ្ញៀវអង្គរថាយហ្គឺរ
ក្រុម ISI ដង្កោសែនជ័យ ជួបក្រុមនាគខៀវបឹងកេត
ក្រុមណាហ្គាវើលដ៏ ជួប ក្រុមកងយោធពលខេមរភូមិន្ទ ។
ការប្រកួតដែលគួរឲ្យចាប់អារម្មណ៍គឺជាជំនួបរវាងក្រុមមិនទាន់ស្គាល់ចាញ់ ព្រះខ័នរាជស្វាយរៀង ជាមួយក្រុមមិនទាន់ស្គាល់ឈ្នះ គិរីវង់សុខសែនជ័យ ដែលនឹងធ្វើឡើង នៅកីឡដ្ឋានខេត្តស្វាយរៀង។
គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី៧ ក្រុមព្រះខ័នរាជស្វាយ រៀង គឺជាក្រុមតែមួយគត់ ដែលឈ្នះ ៧ប្រកួតជាប់គ្នា និងកំពុងឈរកំពូលតារាងបណ្ដោះអាសន្ន មាន ២១ពិន្ទុពេញ ខណៈក្រុមភ្នំពេញក្រោន ឈរនៅលេខរៀងទី២ មាន១៨ពិន្ទុ៕