Real Madrid និង Bayern Munich បន្តឈ្នះដូចគ្នា ក្នុងការប្រកួត UCL សប្ដាហ៍ទី២
ក្រុមអធិរាជស Real Madrid និងក្រុមយក្សរបស់អាល្លឺម៉ង់ FC Bayern Munich សុទ្ធតែទទួលបាន៣ពិន្ទុដូចគ្នា ក្នុងការប្រកួតវគ្គចែកពូល UEFA Champions League សបា្តហ៍ទី២។
ការប្រកួតក្នុងពូល A គឺជាការប៉ះគ្នារវាងម្ចាស់ផ្ទះ Copenhagen និងក្រុមភ្ញៀវ FC Bayern Munich ។
ក្រុមម្ចាស់ផ្ទះជាអ្នកបេីកការនាំមុខមុន នៅនាទីទី៥៥ ដោយកីឡាករ Lukas Lerager។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមភ្ញៀវបានវាយបកយកឈ្នះវិញ ដោយរកបាន២គ្រាប់ ពីសំណាក់កីឡាករ Jamal Musiala នាទី ៦៧ និង Mathys Tel នាទី ៨៣។ ចប់ការប្រកួត ក្រុមភ្ញៀវ Bayern Munich បានយកឈ្នះ Copenhagen ក្នុងលទ្ធផល ២ទល់នឹង១ បន្តឈរកំពូលតារាងក្នុងពូល A មាន៦ពិន្ទុពេញ។
គួរបញ្ជាក់ថា Bayern Munich មិនទាន់ស្គាល់បរាជ័យសោះក្នុងការប្រកួតវគ្គចែកពូល UEFA Champions League ចំនួន ៣៦លេីកចុងក្រោយ។
ងាកមកចាប់អារម្មណ៍ការប្រកួតក្នុងពូល C ឯណោះវិញ គឺជាការជួបគ្នារវាងក្រុមកំពុងឡើងជើង Napoli ជាម្ចាស់ជេីងឯក UCL ១៤សម័យកាល ក្រុមស្ដេចស Real Madrid ។
ការប្រកួតដែលធ្វើឡើងក្នុងប្រទេសអ៊ីតាលី មានការស៊ុតបញ្ចូលទីគ្នរហូតដល់ ៥គ្រាប់។ កីឡាករ Leo Østigård បានជួយក្រុមម្ចាស់ផ្ទះនាំមុខមុន នៅនាទី ១៩ ប៉ុន្តែ Vinícius Júnior បានស៊ុតតាមស្មើវិញ នៅនាទី២៧ មុនពេល Jude Bellingham អូសបាល់ពីពាក់កណ្តាលស៊ុតនាំមុខក្រុមម្ចាស់ផ្ទះវិញ នៅនាទីទី៣៤។
លុះចូលដល់តង់ទី២ Piotr Zieliński រកបានគ្រាប់បាល់តាមស្មើ ២-២ នៅនាទីទី ៥៤ តាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែខ្សែបម្រើ Federico Valverde រហស្សនាមអធិរាជក្រៅប្រអប់ទី បានស៊ុតពីចំងាយទៅបុកនឹងរបារទីហេីយមកប៉ះអ្នកចាំទី Alex Meret ចូលទីខ្លួនឯង។ ចប់ការប្រកួត Real Madrid បានយកឈ្នះម្ចាស់ផ្ទះ Inter Milan ក្នុងលទ្ធផល ៣ ទល់នឹង ២ ឈរកំពូលតារាងក្នុងពូល C មាន ៦ពិន្ទុពេញ។
គួរបញ្ជាក់ថា Real Madrid បានឈ្នះការប្រកួត UEFA Champions League ៨លើកចុងក្រោយរបស់ពួកគេនៅក្រៅដី ទល់នឹងក្រុមអ៊ីតាលី៕