Close

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ ការងារអាទិភាពរបស់ក្រសួងគឺជំរុញលើកស្ទួយជីវភាពប្រជាសហគមន៍ឲ្យកាន់តែប្រសើរ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ ការងារអាទិភាពរបស់ក្រសួងគឺជំរុញលើកស្ទួយជីវភាពប្រជាសហគមន៍ឲ្យកាន់តែប្រសើរ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ ការងារអាទិភាពរបស់ក្រសួងគឺជំរុញលើកស្ទួយជីវភាពប្រជាសហគមន៍ឲ្យកាន់តែប្រសើរ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងប្រាប់ទៅកាន់មន្រ្តីគ្រប់ជាន់ថ្នាក់ក្រោមឱវាទថា ការជំរុញ និងលើកស្ទួយជីវភាពប្រជាសហគមន៍ គឺជាការងារអាទិភាព និងជាកត្តាចម្បងឈានឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ព្រមទាំងក្លាយជាអារ្យប្រទេសជឿនលឿនមួយក្នុងតំបន់។

ការថ្លែងខាងលើនេះ ធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នាព្រឹកថ្ងៃទី៣ តុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងបញ្ជាក់បន្ថែមទៀតថា នៅក្នុងការងារអាទិភាពរបស់ក្រសួង កត្តាជីវភាពសហគមន៍ គឺចំនុចស្នូលនៃយុទ្ធសាស្រ្តចក្រា ហើយយុទ្ធសាស្រ្តនេះទៀតសោត គឺបានបំបែកចេញពីយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីសម្រេចឱ្យបាននូវយុទ្ធសាស្រ្តនេះ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ត្រូវតែធ្វើការរួបរួមគ្នារវាងនាយកដ្ឋានមួយទៅនាយកដ្ឋានមួយទៀត និងជួយមើល ជួយតាមដានឱ្យជាប់ ក្តាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការងារអាទិភាព លើការលើកកម្ពស់ជីវភាពសហគមន៍ និងការធ្វើកសិកម្ម ជំរុញអព្យាក្រឹត្យកាបូន និងពង្រឹងគុណភាពតាមរយៈបង្កើនសមត្ថភាពសហគមន៍ ។

គួរជម្រាបជូនថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានមាននាយកដ្ឋាន៤ ស្ថិតក្រោមចំណុះ ដែលរួមមាន នាយកដ្ឋានជីវភាពសហគមន៍ នាយកដ្ឋានទេសចរណ៍ធម្មជាតិ នាយកដ្ឋានបេតិកភ័ណ្ឌធម្មជាតិ និងនាយកដ្ឋានរដ្ឋបាល៕

អត្ថបទទាក់ទង