រកឃើញក្រុមខ្លាំងឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ពានសម្ដេចតេជោ-ថ្នាក់ខេត្ត
(បាល់ទាត់)៖ ទីបំផុត! គេបានរកឃើញបេក្ខភាពវគ្គ ៨ក្រុមចុងក្រោយគ្រប់ហើយ ដើម្បីប្រជែងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣/២៤ ក្រោយឆ្លងកាត់ការប្រកួតជាច្រើនសប្ដាហ៍។
ក្រុមទាំង៨ នោះ រួមមានៈ ភ្នំពេញហ្គាឡាក់ស៊ី – ខេត្តព្រះសីហនុ – មន្ទីរ អយក ខេត្តត្បូងឃ្មុំ – មន្ទីរ អយក ខេត្តកំពង់ចាម – ខេត្តបន្ទាយមានជ័យ – ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិ៍សាត់ – ក្លិបបាល់ទាត់សន្តិភាព ខេត្តកំពង់ធំ – អធិរាជដំរីឦសាន ខេត្តរតនគិរី។
ខាងក្រោមនេះ ជាក្រុមស៊ុតបញ្ជូលទីបានច្រើនជាងគេ៖
១. ត្បូងឃ្មុំ រកបាន ២៧គ្រាប់
២. ភ្នំពេញហ្គាឡាក់ស៊ី រកបាន ២៥គ្រាប់
៣. ស្វាយរៀង រកបាន ២៤គ្រាប់
៤. កំពង់ឆ្នាំង រកបាន ២៣គ្រាប់
៥. បាត់ដំបង រកបាន ២១គ្រាប់។
កីឡាករស៊ុតបញ្ជូលទីបានច្រើនជាងគេ៖
១. ភីន ចាន់វិសុទ្ធ ១៥គ្រាប់
២. ទីន ឡាឌីន ១១គ្រាប់
៣. ភើ ហ្វីន ១០គ្រាប់។
គួរបញ្ជាក់ថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឬ Hun Sen Cup លើកទី១៧ ថ្នាក់ខេត្ក ឆ្នាំ២០២៣-២០២៤ មាន ២០ក្រុមចូលរួម ដោយបែងចែកជា៤ពូល ក្នុង១ពូលមាន ៥ក្រុម បានចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕