Close

មិនធម្មតា! គូប្រកួតរបស់ភ្នំពេញក្រោន ក្រុម SHAN UNITED មិនចាញ់សោះ ៣ឆ្នាំជាប់គ្នា នៅក្នុងលីគ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ កីឡា
មិនធម្មតា! គូប្រកួតរបស់ភ្នំពេញក្រោន ក្រុម SHAN UNITED មិនចាញ់សោះ ៣ឆ្នាំជាប់គ្នា នៅក្នុងលីគ មិនធម្មតា! គូប្រកួតរបស់ភ្នំពេញក្រោន ក្រុម SHAN UNITED មិនចាញ់សោះ ៣ឆ្នាំជាប់គ្នា នៅក្នុងលីគ

(បាល់ទាត់) បើគ្មានអ្វីប្រែប្រួលទេនោះ ក្រុម SHAN UNITED របស់មីយ៉ាន់ម៉ា នឹងធ្វើដំណើរមកកម្ពុជា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៦:៣៥ នាទីល្ងាច ដើម្បីធ្វើការប្រកួតជាមួយក្លិប សឹងភ្នំពេញក្រោន របស់កម្ពុជា ក្នុងពានរង្វាន់ AFC CUP 2023/24 វគ្គ Group Stage នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក។

មុនការប្រកួតមកដល់ ENN News សូមណែនាំអ្នកទាំងអស់គ្នា មកមើលពីសមត្ថភាពគូប្រកួតរបស់ភ្នំពេញក្រោន SHAN UNITED ទាំងអស់គ្នា៖
ក្រុម SHAN UNITED បានរក្សាកំណត់ត្រាមិនដែលចាញ់ទាល់តែសោះ ក្នុងការប្រកួតលីគរបស់ខ្លួន ៣ឆ្នាំជាប់គ្នាមកហើយ ពោលគឺតាំងតែពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២០ មកម្លេះ ដោយឆ្លងកាត់ ៣៤ប្រកួត មិនស្គាល់រស់ជាតិចាញ់ទាល់តែសោះ។ ជាពិសេសនោះ ក្រុម SHAN UNITED បានគ្រងជើងឯកលីគកំពូលមីយ៉ាន់ម៉ា ៣ឆ្នាំជាប់គ្នា គឺនៅឆ្នាំ ២០១៩ ២០២០ និង ២០២២។

ឆ្នាំនេះ ពួកគេក៏កំពុងតែក្តោបតំណែងកំពូលតារាងផងដែរ ដោយឆ្លងកាត់ការប្រកួតចំនួន១៥ ឈ្នះ១៣ និងស្មើ២ មិនដែលចាញ់។ ទោះបីជាធ្វើបានល្អនៅក្នុងលីគក៏ដោយ ប៉ុន្តែការប្រកួតបើឆាក AFC CUP របស់ពួកគេ បានប្រកួតចាញ់ខ្លាំងមកពីអូស្ត្រាលី MACATHUR UNITED ក្នុងលទ្ធផល ៣ ទល់នឹង ០។

ចំណែក ភ្នំពេញក្រោនវិញ កំពុងធ្វើបានល្អទាំងនៅក្នុងលីគ និងនៅ AFC CUP។ ៥ប្រកួតចុងក្រោយនៅក្នុងលីគ ភ្នំពេញក្រោន ឈ្នះទាំង៥ ហើយកំពុងឈរលេខ២ ក្នុងតារាង ខណៈនៅ AFC CUP ភ្នំពេញក្រោន មិនទាន់ស្គាល់រស់ជាតិចាញ់ឡើយ ពោលគឺយកឈ្នះ Young Elephant ៣-០, ឈ្នះ ក្រុម Tampines Rover ៣-២ និងយកឈ្នះក្រុម Dynamic Herb Cebu ក្នុងលទ្ធផល ៣ ទល់នឹង ០។

គួរបញ្ជាក់ថា ការប្រកួតរវាង ភ្នំពេញក្រោន និង SHAN UNITED នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ នាទីយប់ នាពហុកីឡដ្ឋានជាតិ(អូឡាពិក)៕

អត្ថបទទាក់ទង