Close

តោះ! មកមើលពីបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា បោះជំរំហ្វឹកហាត់ ត្រៀមការប្រកួតជម្រុះ World Cup 2026

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣ កីឡា
តោះ! មកមើលពីបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា បោះជំរំហ្វឹកហាត់ ត្រៀមការប្រកួតជម្រុះ World Cup 2026 តោះ! មកមើលពីបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា បោះជំរំហ្វឹកហាត់ ត្រៀមការប្រកួតជម្រុះ World Cup 2026

(បាល់ទាត់)៖ សហព័នកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០២ ខែតុលានេះ បានបញ្ចេញបញ្ជីឈ្មោះកីឡាករបឋមចូលរួមប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតពានរង្វាន់ FIFA World Cup 2026 Preliminary Joint Qualification វគ្គជម្រុះជុំទី១ នៅថ្ងៃទី១២ និងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

ក្នុងចំណោមកីឡាករទាំងនោះ គេសង្កេតឃើញថា មានកីឡាករគួរអោយចាប់អារម្មណ៍មួយចំនួនដូចជា កីឡាករ សៀង ចន្ធា, ចាន់វឌ្ឍនាកា, គួច សុគម្ភះ, សុះ ស៊ូហាណា និងកីឡាករកូនកាត់ខ្មែរអាមេរិក Nick Taylor ជាដើម។

ខាងក្រោមនេះជាកីឡាករដែលលោក Felix Delmas កោះហៅបោះជំរំហ្វឹកហាត់៖

-ចាន់ វឌ្ឍនាកា
-សឿយ វិសាល
-កាន់ ពិសាល
-នីកូឡាស់ ថេឡរ
-វ៉ាន់ តៃឡាម៉ី
-វីរះ ដារ៉ា
-ចន្ថា ចន្ធាកា
-គង់ លីហ៊ួរ
-តាំង ប៊ុនឆៃ
-រ៉ឹង ប៊ុនហៀង
-ឃាន់ សុប៉ិន
-កែវ សុខសិលា
-គួច សុកុម្ភះ
-ស៊ិន សុផាណា
-សុះ ស៊ូហាណា
-អ៊ុក សុវណ្ណ
-ឈង់ ប៊ុនណា
-ហ៊ុល គឹមហ៊ុយ
-អ៊ន ចាន់ប៉ូលីន
-ទេស សម្បត្តិ
-ហ៊ី ម៉ូស្លីម
-សារ ទី
-ជួន ចាន់ចាវ
-ស រតនា
-លឹម ពិសុទ្ធ
-ស៊ិន សុវណ្ណមករា
-សៀង ចន្ធា។

គួរបញ្ជាក់ថា ការប្រកួតជម្រុះ World Cup 2026 នេះ ជើងទីមួយនឹងធ្វើឡើងក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែតុលា ខណៈជើងទី២ ធ្វើឡើងនៅប្រទេសប៉ាគីស្ថាន នៅថ្ងៃទី ១៨ ខែតុលា៕


អត្ថបទទាក់ទង