Close

សម្តេចតេជោ ហ៊ុន សែន ៖ ឧបសគ្គរៀនសូត្រនៅជំនាន់មុន និងនៅសម័យតេជោ មានស្ថានភាពខុសគ្នាឆ្ងាយណាស់

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ ឧបសគ្គរៀនសូត្រនៅជំនាន់មុន និងនៅសម័យតេជោ មានស្ថានភាពខុសគ្នាឆ្ងាយណាស់ សម្តេចតេជោ ហ៊ុន សែន ៖ ឧបសគ្គរៀនសូត្រនៅជំនាន់មុន និងនៅសម័យតេជោ មានស្ថានភាពខុសគ្នាឆ្ងាយណាស់

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចៅៗ ពិតជាមានភ័ព្វសំណាងខ្លាំងណាស់ បានកើតមកក្នុងសម័យនេះ ដែលប្រទេសមានសុខសន្តិភាព ខុសគ្នាឆ្ងាយកាលពីជំនាន់មុន ដែលលោកតា លោកយាយ រៀនសូត្រមានការលំបាកណាស់ ដោយសារប្រទេសអស្ថិរភាព។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ជាង១ពាន់នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC) ក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា បើប្រៀបធៀបគ្នារវាងសម័យមុន និងសម័យតេជោ គឺចៅៗអត់លំបាកក្នុងការទទួលបានឱកាសសិក្សារៀនសូត្រនោះទេ ពីព្រោះប្រទេសមានសុខសន្តិភាព តែនៅមានឧបសគ្គតិចតួច ដូចជាត្រូវសិក្សាតាមអនឡាញ និងការធ្វើដំណើរចរាចរណ៍ ដែលឧបសគ្គទាំងនេះ ស្ថិតនៅក្រោមការគិតរបស់ខ្លួនផ្ទាល់ អាចបង្ការ និងគ្រប់គ្រងបាន មិនមែនជាឧបសគ្គធ្ងន់ធ្ងរនោះទេ៕

អត្ថបទទាក់ទង