Close

ដឹងទេថា កីឡាករបរទេសប៉ុន្មានរូប ដែលកំពុងប្រកបអាជីពនៅកម្ពុជា ត្រូវបានក្រុមជម្រើសជាតិខ្លួនកោះហៅ?

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
ដឹងទេថា កីឡាករបរទេសប៉ុន្មានរូប ដែលកំពុងប្រកបអាជីពនៅកម្ពុជា ត្រូវបានក្រុមជម្រើសជាតិខ្លួនកោះហៅ? ដឹងទេថា កីឡាករបរទេសប៉ុន្មានរូប ដែលកំពុងប្រកបអាជីពនៅកម្ពុជា ត្រូវបានក្រុមជម្រើសជាតិខ្លួនកោះហៅ?

ដូចដែលប្រិយមិត្តបានដឹងហើយថា នៅក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ លីគបាល់ទាត់មួយចំនួនធំនៅអាស៊ីត្រូវបានសម្រាក់ ដោយសារប៉ះចំថ្ងៃ FIFA DAY ហើយក្រុមជម្រើសជាតិនីមួយៗ មានការប្រកួតមិត្តភាព និងក្រុមយុវជនអាយុក្រោម២៣ឆ្នាំ ត្រូវជាប់ភារៈកិច្ចលេងវគ្គជម្រុះអាស៊ានខាប់ ២០២៤ ក្នុងនោះ កីឡាករមួយចំនួន ដែលកំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជា ក៏ត្រូវបានប្រទេសរបស់ខ្លួន កោះហៅចូលជម្រើសជាតិ ផងដែរ។

គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ មានកីឡាករបរទេសចំនួន៥នាក់ហើយដែលកំពុងប្រកបអាជីពនៅលីគបាល់ទាត់កម្ពុជា ត្រូវបានក្រុមជម្រើសជាតិរបស់ខ្លួនកោះហៅ នៅក្នុងថ្ងៃ FIFA DAY នេះ ក្នុងនោះ កីឡាករ Zenivio Gostavo Mota សមាជិករបស់ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ គឺជាកីឡាករបរទេសចុងក្រោយគេ(ទី៥) ដែលត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិទីម័រ U23 ត្រៀមប្រកួតពានរង្វាន់ AFC U23 Championship វគ្គជម្រុះពូល F  ចាប់ពីថ្ងៃទី៦-១២ ខែកញ្ញានេះ។

កីឡាករ John Frith សមាជិករបស់ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ ជាកីឡាករបរទេសទី៤ ត្រូវបានកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិទីម័រ U23 ដូចគ្នានឹងកីឡាករ Zenivio Gostavo Mota របស់គិរីវង់សុខសែនជ័យ ដែរ។

រីឯកីឡាករ Mouzinho Barreto De Lima សមាជិករបស់ក្លិបបាល់ទាត់វិសាខា កីឡាករបរទេសទី៣  ត្រូវបានក្រុមជម្រើសជាតិកោះហៅ។ Mouzinho គឺជាកីឡាករដំបូងគេរបស់ក្រុមជម្រើសជាតិទីម័រ ដែលត្រូវបានកោះហៅចូលរួមជាមួយអាយុក្រោម ២៣ឆ្នាំ ត្រៀមចូលរួមការប្រកួតពានរង្វាន់ AFC U23 Championship 2023 វគ្គជម្រុះពូល F នៅប្រទេសគុយវ៉ែត។

ចំណែកខ្សែការពាររបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន Soe Moe Kyaw គឺជាកីឡាករបរទេសទី២ ដែលត្រូវបានក្រុមជម្រើសជាតិខ្លយនកោះហៅ។ Soe Moe Kyaw  ត្រូវបានក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ឈុតធំ កោះហៅ ត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃ FIFA Day ទល់នឹងក្រុមជម្រើសជាតិនេប៉ាល់ ចំនួន ២ប្រកួត គឺនៅថ្ងៃទី ៨ កញ្ញា និង១១ កញ្ញា នៅកីឡដ្ឋាន Thuwunna ប្រទេសមីយ៉ាន់ម៉ា។

ស្រមពេលកីឡាករបរទេសទី១ នៅលីគកំពូលកម្ពុជា ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិខ្លួន គឺកីឡាករ Pocholo Bugas ។ យុវជនរបស់ ក្លិបបាល់ទាត់អង្គរថាយហ្គឺររូបនេះ ត្រូវបានក្រុមជម្រើសជាតិហ្វីលីពីន កោះហៅ ចូលរួមក្នុងសហព័ន្ធបាល់ទាត់អាស៊ី (AFC) U23 វគ្គជម្រុះអាស៊ានខាប់ ២០២៤ ដែលនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសថៃ៕

អត្ថបទទាក់ទង