Close

តោះ! មកមើលពីលទ្ធផលចាប់ឆ្នោតវគ្គចែកពូល UCL តើពូលណាជាពូលមរណៈ?

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
តោះ! មកមើលពីលទ្ធផលចាប់ឆ្នោតវគ្គចែកពូល UCL តើពូលណាជាពូលមរណៈ? តោះ! មកមើលពីលទ្ធផលចាប់ឆ្នោតវគ្គចែកពូល UCL តើពូលណាជាពូលមរណៈ?

កាលពីយប់ថ្ងៃ ព្រហស្បត៍ ទី៣១ ខែសីហាម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប ហៅកាត់ថា UEFA បានចាប់ឆ្នោតចែកពូលរួចរាល់ហើយ ក្នុងពានរង្វាន់ធំបំផុតប្រចាំទ្វីបអឺរ៉ុប UEFA Champions League(UCL) រដូវកាល ២០២៣/២០២៤។

ការចាប់ឆ្នោតធ្វើឡើងដូចសព្វដង ពោលគឺបានបែងចែកជា ៨ពូល ដែលមានដូចជា Group A , B, C, D, E, F, G និង Group H ។

ជាលទ្ធផលចេញមកសុទ្ធតែគូតានតឹង ព្រោះសុទ្ធតែជាក្រុមខ្លាំង ខណ:ពូល F ត្រូវបានចាត់ទុក្ខថា ជាពូលមរណៈ ព្រោះប្រជុំសុទ្ធតែជើងខ្លាំងមកពី ៤ប្រទេសផ្សេងគ្នា ដែលមានដូចជា PSG, Dortmund, AC Milan និង Newcastle United ។

ក្នុងលទ្ធផលវគ្គចែកពូលនេះ ក្រុមការពារតំណែងជើងឯកឆ្នាំចាស់ គឺក្រុមមេឃខៀវ Manchester City ប៉ះសុទ្ធតែគីឡូស្រាល ដូចជា Leipzig, Crvena Zvezda និង Young Boys ខណៈស្ដេចក្រាញ់ប្រចាំពានរង្វាន់មួយនេះ គឺក្រុមអធិរាជស Real Madrid ស្ថិតនៅក្នុងពូល C ជាមួយក្រុមកំពុងឡើងជើង Napoli និងក្រុមដែលទើបឡើងមក UCL ថ្មីថ្មោង Braga និង Union Berlin។

ខាងក្រោមនេះគឺជាលទ្ធផលចែកពូល UCL៖

Group A: Bayern, Man United, Copenhagen, Galatasaray

Group B: Sevilla, Arsenal, PSV Eindhoven, Lens

Group C: Napoli, Real Madrid, Braga, Union Berlin

Group D: Benfica, Inter Milan, Salzburg, Real Sociedad

Group E: Feyenoord, Atlético Madrid, Lazio, Celtic

Group F: PSG, Dortmund, AC Milan, Newcastle United

Group G: Man City, Leipzig, Crvena zvezda, Young Boys

Group H: Barcelona, Porto, Shakhtar Donetsk, Antwerp។

គួរបញ្ជាក់ថា គួរបញ្ជាក់ថា ពានរង្វាន់ UEFA Champion League គឺជាពានរង្វាន់កំពូលនៅអឺរ៉ុប និងល្បីល្បាញបំផុតលើពិភពលោក ដោយបង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេ សរុប ១៤ដង ៕

អត្ថបទទាក់ទង