Close

តោះ! មកដឹងពីប្រវត្តិខ្លះៗ របស់លោក 𝗞𝗼𝗷𝗶 𝗚𝘆𝗼𝘁𝗼𝗸𝘂 ដែលនឹងដឹកនាំ 𝗨-𝟮𝟯 កម្ពុជា ប្រកួតវគ្គជម្រុះ 𝟮𝟬𝟮𝟰 𝗔𝗙𝗖 𝗨-𝟮𝟯 𝗔𝘀𝗶𝗮𝗻 𝗖𝘂𝗽 នៅខែក្រោយ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ កីឡា
តោះ! មកដឹងពីប្រវត្តិខ្លះៗ របស់លោក 𝗞𝗼𝗷𝗶 𝗚𝘆𝗼𝘁𝗼𝗸𝘂 ដែលនឹងដឹកនាំ 𝗨-𝟮𝟯 កម្ពុជា ប្រកួតវគ្គជម្រុះ 𝟮𝟬𝟮𝟰 𝗔𝗙𝗖 𝗨-𝟮𝟯 𝗔𝘀𝗶𝗮𝗻 𝗖𝘂𝗽 នៅខែក្រោយ តោះ! មកដឹងពីប្រវត្តិខ្លះៗ របស់លោក 𝗞𝗼𝗷𝗶 𝗚𝘆𝗼𝘁𝗼𝗸𝘂 ដែលនឹងដឹកនាំ 𝗨-𝟮𝟯 កម្ពុជា ប្រកួតវគ្គជម្រុះ 𝟮𝟬𝟮𝟰 𝗔𝗙𝗖 𝗨-𝟮𝟯 𝗔𝘀𝗶𝗮𝗻 𝗖𝘂𝗽 នៅខែក្រោយ

កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅកីឡាករចំនួន ២៣នាក់ចុងក្រោយ ត្រៀមសម្រាប់វគ្គជម្រុះ AFC U23 Asian Cup Qatar 2024 នៅប្រទេសនៅអារ៉ាប៊ីសាអូឌីត ដែលគ្រោងនឹងប្រកួតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងការប្រកួតជម្រុះ Asian Cup 2024 នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេច តែងតាំងគ្រូបង្វឹកជនជាតិជប៉ុន លោក 𝗞𝗼𝗷𝗶 𝗚𝘆𝗼𝘁𝗼𝗸𝘂 ជាគ្រូបង្វឹក U23 កម្ពុជា ដោយសារមើលឃើញពីបទពិសោធន៍របស់លោកជាមួយ U18 និង U19។

ខាងក្រោមនេះ ជាប្រវត្តិខ្លះៗរបស់លោក ៖
លោក 𝗞𝗼𝗷𝗶 𝗚𝘆𝗼𝘁𝗼𝗸𝘂 ជាអតីតកីឡាករលេងឲ្យក្លិបអាល្លឺម៉ង់ Werder Bremen ពីឆ្នាំ១៩៨៧-១៩៨៩ ហើយធ្លាប់ធ្វើជាគ្រូបង្វឹកដឹកនាំក្រុមជម្រើសជាតិប៊ូតង់ ពីឆ្នាំ២០០៨-២០០៩ និងក្រុមជម្រើសជាតិនេប៉ាល់ ពីឆ្នាំ២០១៦-២០១៨។

លោកបានចាប់ផ្ដើមជាគ្រូបង្វឹករបស់សាលាបាល់ទាត់ជាតិបាទី និងក្រុមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ ក្នុងឆ្នាំ ២០១៩។ ក្នុងអំឡុងពេលដឹកនាំ លោក 𝗞𝗼𝗷𝗶 𝗚𝘆𝗼𝘁𝗼𝗸𝘂 បានសាងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជា ដោយជួយឲ្យកម្ពុជា យកឈ្នះ U18 ៤-៣ U18 ថៃ និង វៀតណាម ២-១ ក្នុងពានរង្វាន់ AFF U19 Championship កាលពីឆ្នាំ២០១៩ នៅឯប្រទេសវៀតណាម។
មិនតែប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០១៩ ដដែល លោក GYOTOKU KOJI បានដឹងនាំងក្រុមជម្រើសជាតិកំម្ពុជាU19 ឡើងទៅវគ្គចែកពូលនៃពានវង្វាន់ AFC U19 ASIAN CUP ក្នុងនាមជាក្រុមលេខពីរល្អ។

គួរបញ្ជាក់ថា សម្រាប់វគ្គជម្រុះ AFC U23 Asian Cup Qatar 2024 កម្ពុជា ស្ថិតនៅពូល J ជាមួយម្ចាស់ជើងឯកឆ្នាំចាស់ អារ៉ាប៊ីសាអូឌីត, លីបង់ និងម៉ុងហ្គោលី។ ប្រកួតបើកឆាក កម្ពុជា ប៉ះ លីបង់ នៅថ្ងៃទី៦ ខែកញ្ញា បន្ទាប់មក ប៉ះ ម៉ុងហ្គោលី នៅថ្ងៃទី៩ ខែកញ្ញា ហើយបន្តជួប អារ៉ាប់ប៊ីសាអូឌីត នៅថ្ងៃទី១២ ខែកញ្ញា។

គួររម្លឹកថា ពានរង្វាន់ក្នុងតំបន់អាស៊ី AFC U-23 Asian Cup នេះ បង្តើតឡើងដំបូងក្នុងឆ្នាំ២០១៣ ដោយក្រុមជម្រើសជាតិអ៊ីរ៉ាក់ គឺជាម្ចាស់ជើងឯក ឆ្នាំដំបូង ខណៈឆ្នាំនេះ ក្រុមជម្រើសជាតិអារ៉ាប់ប៊ីសាអូឌីត ជាម្ចាស់ការពារដំណែងជើងឯក៕

អត្ថបទទាក់ទង