Close

ក្រុមហ៊ុន ផលិត iPhone ឱ្យ Apple កំពុងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣ បច្ចេកវិទ្យា
ក្រុមហ៊ុន ផលិត iPhone ឱ្យ Apple កំពុងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ក្រុមហ៊ុន ផលិត iPhone ឱ្យ Apple កំពុងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា

បរទេស ៖ Foxconn បាន និងកំពុងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌានាពេលថ្មីៗនេះ មិនត្រឹមតែខិតខំផលិតស្មាតហ្វូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្វែងរកឱកាសក្នុងការផលិតផលិតផលពេញលេញសម្រាប់អតិថិជនដ៏សំខាន់របស់ខ្លួន គឺ Apple ។

ក្រុមហ៊ុន Apple បានជំរុញអ្នកផ្គត់ផ្គង់ផលិតផលរបស់ខ្លួន ពង្រីកសមត្ថភាពផលិតរបស់ពួកគេនៅក្នុងតំបន់ផ្សេងក្រៅពីប្រទេសចិន ខណ:ដែលឥណ្ឌាគឺជាជម្រើសដ៏ពេញនិយមមួយ ដោយសារកម្លាំងពលកម្មគ្រប់គ្រាន់ និងជាប្រទេសដែលមានទីផ្សារស្រាប់។ ក្នុងនោះ Foxconn និង Pegatron ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយ Apple បានចាប់ផ្ដើមពង្រីកការវិនិយោគរបស់ពួកគេ ដើម្បីបំពេញតម្រូវការ Apple ដែលជាអតិថិជនធំឱ្យបាន។

ក្នុងអំឡុងពេលប្រាំមួយខែកន្លងមកនេះ Foxconn បានធ្វើសកម្មភាពនៅក្នុងប្រទេសឥណ្ឌា ពីដំណើរទស្សនកិច្ចរបស់នាយកប្រតិបត្តិដល់ការបង្កើនការវិនិយោគ ដែលបង្ហាញថា ប្រទេសឥណ្ឌាគឺជាផ្នែកមួយដ៏សំខាន់នៃការដាក់ពង្រាយផលិតកម្មសកលរបស់ Foxconn ។

ប្រធានក្រុមហ៊ុន Foxconn លោក Young-way Liu បានបញ្ជាក់ថា ការវិនិយោគនៅបរទេស ដូចជាប្រទេសឥណ្ឌា គឺជាការចំណាយដ៏ចម្បងសម្រាប់ Foxconn ព្រោះវាជាទឹកដីមួយដែលជួយឱ្យខ្លួនបង្កើនប្រាក់ចំណូលបានខ្ពស់ និងជាទីផ្សារ មួយដែលខ្លួនអាចឈរជើងបានយូរអង្វែង៕

អត្ថបទទាក់ទង