Close

សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញអ្នកបន្តវេនសម្រេចបាននូវកិច្ចការសំខាន់ពីរយ៉ាង

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញអ្នកបន្តវេនសម្រេចបាននូវកិច្ចការសំខាន់ពីរយ៉ាង សម្ដេចតេជោ ហ៊ុន សែន ចង់ឃើញអ្នកបន្តវេនសម្រេចបាននូវកិច្ចការសំខាន់ពីរយ៉ាង

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចមានបំណងប្រាថ្នាចង់ឃើញអ្នកបន្តវេនធ្វើឱ្យសម្រេចបាននូវកិច្ចការសំខាន់ពីរយ៉ាង គឺទី១- បន្តថែរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាចំណុចមូលដ្ឋានគ្រឹះ និងទី២- សម្រេចឱ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់តែម្ដង ព្រមទាំងអត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយឱ្យដល់សូន្យ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីប្រជុំសភាបន្តដើម្បីបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភា, ប្រធានគណៈកម្មការទាំង១០ និងនាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះ៕

អត្ថបទទាក់ទង