Close

Young Elephants មកដល់កម្ពុជាហើយ ត្រៀមប៉ះ ភ្នំពេញក្រោន ពានរង្វាន់ AFC Cup

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣ កីឡា
Young Elephants មកដល់កម្ពុជាហើយ ត្រៀមប៉ះ ភ្នំពេញក្រោន ពានរង្វាន់ AFC Cup Young Elephants មកដល់កម្ពុជាហើយ ត្រៀមប៉ះ ភ្នំពេញក្រោន ពានរង្វាន់ AFC Cup

(បាល់ទាត់)៖ ក្លិបបាល់ទាត់ Young Elephants របស់ឡាវ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាហើយ ដើម្បីត្រៀមប្រកួតវគ្គជម្រុះបឋម AFC Cup 2023-24 ទល់នឹងក្រុមសឹងក្រហមភ្នំពេញក្រោន ដែលនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Smart RSN។
បន្ទាប់ពីមកដល់កម្ពុជា Young Elephants បានទៅបោះជំរុំហ្វឹកហាត់នៅកីឡាដ្ឋានស្វាយរៀង របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង។ ក្រុមបាល់ទាត់ Young Elephants ក្រោមការដឹកនាំរបស់លោក Satyasagara គឺជាម្ចាស់ជើងឯកលីគកំពូលឡាវ ឬ Lao Premier League 2023 ២រដូវកាលជាប់គ្នា ជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត។
ចំណែក ភ្នំពេញក្រោន គឺជាម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ឬ Cambodian Premier League 2022 នឹងតំណាងឱ្យកម្ពុជា ចូលរួមប្រកួតពានរង្វាន់ AFC Cup រដូវកាលឆ្នាំ២០២៣-២៤ ក្នុងកូតាវគ្គជម្រុះបឋម។
ទោះបីជាយ៉ាងណាក៏ដោយ ក្លិបបាល់ទាត់ភ្នំពេញក្រោន អាចលក់សំបុត្រអោយអ្នកគាំទ្របានតែនៅតំបន់ RSN Stand (តំបន់មានកៅអី) ប៉ុណ្ណោះ ចំណែក៣ផ្នែកផ្សេងទៀត មិនទាន់ស្របតាមការកំណត់ របស់សហព័ន្ធបាល់ទាត់អាស៊ី (AFC) នៅឡើយទេ។

មែនទែនទៅ វគ្គជម្រុះបឋមប្រចាំតំបន់អាស៊ាននេះ មាន២គូ ត្រូវប្រកួតនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ ក្នុងនោះមានដូចជា៖
គូទី១៖ ភ្នំពេញក្រោន (កម្ពុជា) ប៉ះ Young Elephants (ឡាវ) នៅកីឡដ្ឋាន Smart RSN
គូទី២៖ Yangon United (មីយ៉ាន់ម៉ា) ប៉ះ Kasuka (ប្រ៊ុយណេ)។

គួរបញ្ជាក់ថា វគ្គ Play Off នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដោយ៖
គូទី១៖ Tampines Rovers (សិង្ហបុរី) ប៉ះ អ្នកឈ្នះរវាង ភ្នំពេញក្រោន និង Young Elephants
គូទី២៖ PSM Makassar (ឥណ្ឌូណេស៊ី) ប៉ះ អ្នកឈ្នះរវាង Yangon United និង Kasuka៕

អត្ថបទទាក់ទង