Close

ក្ដៅៗ ! Neymar នឹងផ្លាស់ទៅចូលរួមជាមួយក្លិបបាល់ទាត់ Al-Hilal របស់អារ៉ាប់ប៊ីសាអូឌីត

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣ កីឡា
ក្ដៅៗ ! Neymar នឹងផ្លាស់ទៅចូលរួមជាមួយក្លិបបាល់ទាត់ Al-Hilal របស់អារ៉ាប់ប៊ីសាអូឌីត ក្ដៅៗ ! Neymar នឹងផ្លាស់ទៅចូលរួមជាមួយក្លិបបាល់ទាត់ Al-Hilal របស់អារ៉ាប់ប៊ីសាអូឌីត

(បាល់ទាត់) ៖ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes បានឲ្យដឹងថា ខ្សែប្រយុទ្ធពូកែលេង Skill ប្រេស៊ីល និង PSG កីឡាករ Neymar Jr ខិតជិតផ្ទេរទៅកាន់ក្លិបបាល់ទាត់ Al-Hilal សមាជិកលីគកំពូលអារ៉ាប៊ីសាអូឌីតហើយ ក្នុងតម្លៃខ្លួន ៩០លានអឺរ៉ូ ជាមួយកិច្ចសន្យារយ:ពេល ២ឆ្នាំ។

កាលពីព្រឹកថ្ងៃអាទិត្យ អ្នកជំនាញការផ្ទេរកីឡាករ លោក Fabrizio Romano បានទម្លាយព័ត៌មានថា ក្លិប Al-Hilal សមាជិកលីគកំពូលអារ៉ាប៊ីសាអូឌីត បានដាក់សំណើដ៏ធំដល់កីឡាករថ្លៃបំផុតរបស់ពិភពលោក Neymar ដែលបានរារាំងក្តីសង្ឃឹមក្នុងការត្រលប់ទៅអតីតក្លឹប FC Barcelona វិញនៅរដូវក្តៅនេះ
ហើយក្រោយមក នៅថ្ងៃព្រឹកថ្ងៃចន្ទនេះ កាសែត L’Equipe របស់បារាំង បានរាយការណ៍ថា Neymar បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ២ឆ្នាំ ជាមួយក្រុម Al-Hilal សមាជិក Saudi Pro League។ បើតាមការកាសែត L’Equipe បានបង្ហាញថា Neymar នឹងទទួលបានថ្លៃនឿយហត់ចំនួន ៨០លានអឺរ៉ូ ក្នុងមួយរដូវកាល ។

គួរបញ្ជាក់ថា Neymar បានចាកចេញពី FC Barcelona ទៅចូលរួមជាមួយ PSG នៅប្រទេសបារាំងក្នុងឆ្នាំ២០១៧ ជាមួយនឹងតម្លៃខ្លួនបំបែកឯតទគ្គកម្មពិភពលោក រហូតដល់ ២២២លានអឺរ៉ូ(២៦៩.២៦លានដុល្លារ)។
ប៉ុន្តែក្រោយចាយពេល ៦ឆ្នាំនៅទឹកដី Parc des Princes កីឡាករ វ័យ៣១ឆ្នាំខាងលើ  មិនទាន់បានជួយក្រុមលើកពានធំៗកម្រិតអន្តរជាតិដូចជា Champions League នៅឡើយនោះទេ។

គួរបញ្ជាក់ថា លីគកំពូល Saudi Pro League របស់ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៧៦ គិតមកទល់ពេលនេះ វាមានអាយុកាល ៤៦ឆ្នាំហើយ ខណ:ក្លិបបាល់ទាត់ Al Hilal គឺជាក្រុមជោគជ័យបំផុតនៅលីគមួយនេះ ដោយឈ្នះជើងឯកសរុប ១៨ដង៕

អត្ថបទទាក់ទង