Close

រាជរដ្ឋាភិបាលសម្រេចកែប្រែតំបន់រ៉ាមសារកោះកាពិ ពីផ្ទៃដីទំហំ ១២,០០០ហិកតា មកផ្ទៃដីទំហំ ១៤,០២៩ហិកតា

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
រាជរដ្ឋាភិបាលសម្រេចកែប្រែតំបន់រ៉ាមសារកោះកាពិ ពីផ្ទៃដីទំហំ ១២,០០០ហិកតា មកផ្ទៃដីទំហំ ១៤,០២៩ហិកតា រាជរដ្ឋាភិបាលសម្រេចកែប្រែតំបន់រ៉ាមសារកោះកាពិ ពីផ្ទៃដីទំហំ ១២,០០០ហិកតា មកផ្ទៃដីទំហំ ១៤,០២៩ហិកតា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលសម្រេចកែប្រែតំបន់រ៉ាមសារកោះកាពិ ពីផ្ទៃដីទំហំ១២,០០០ហិកតា មកផ្ទៃដីទំហំ ១៤,០២៩ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ដើម្បីធានាការពារជីវៈចម្រុះ បរិស្ថាន និង ធម្មជាតិ។

យោតាមអនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា អនុក្រឹត្យនេះមានគោលបំណងធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងបរិស្ថាន , ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព, លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ និងបង្កើនកិច្ចសហប្រតិបត្តិការ រួមទាំងកិត្យានុភាពជាតិលើឆាកអន្តរជាតិ លើការគ្រប់គ្រងតំបន់ដីសើម ប្រកបដោយភាពឈ្លាសវៃ និងនិរន្តរភាព។

បើតាមអនុក្រឹត្យនេះ ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំកែប្រែ និងគ្រប់គ្រងតំបន់រ៉ាមសារកោះកាពិ ដោយសហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តកោះកុង ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ដោយឡែក លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី មានជាអាទិ៍ ដីលំនៅឋាន ដីស្រែចម្ការ ដីអាស្រ័យផលស្របច្បាប់របស់ប្រជាពលរដ្ឋ ដែលស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួសស្របតាមបទប្បញ្ញត្តិន អនុក្រឹត្យនេះ៕

អត្ថបទទាក់ទង