Close

ច្បាស់ការណ៍ហើយ ! កម្ពុជានឹងប្រកួតមិត្តភាពអន្តរជាតិចំនួនពីរ នៅថ្ងៃ FIFA Day ក្នុងខែកញ្ញាខាងមុខ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៤ ខែសីហា ឆ្នាំ២០២៣ កីឡា
ច្បាស់ការណ៍ហើយ ! កម្ពុជានឹងប្រកួតមិត្តភាពអន្តរជាតិចំនួនពីរ នៅថ្ងៃ FIFA Day ក្នុងខែកញ្ញាខាងមុខ ច្បាស់ការណ៍ហើយ ! កម្ពុជានឹងប្រកួតមិត្តភាពអន្តរជាតិចំនួនពីរ នៅថ្ងៃ FIFA Day ក្នុងខែកញ្ញាខាងមុខ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា FFC នៅព្រឹកថ្ងៃទី០៤ ខែសីហានេះ បានប្រកាសថា ខ្លួននឹងរៀបចំការប្រកួតមិត្តភាពអន្តរជាតិចំនួនពីរសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងថ្ងៃ FIFA day ដើម្បីជាការត្រៀមខ្លួនមុនយុទ្ធនាការប្រកួតជម្រុះ World Cup 2026 ជុំទី១ មកដល់ នៅខែតុលាខាងមុខនេះ។

បើតាមការបញ្ជាក់ពីសំណាក់ FFC  ប្រកួតទីមួយ ត្រូវបានគេដាក់ឈ្មោះថា “Vattanac International Friendly” រវាងក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយហុងកុង នៅថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២៣ នាវេលាម៉ោង ១៩:០០ នាទីយប់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ចំណែកប្រកួតមិត្តភាពអន្តរជាតិទី២ ត្រូវបានគេដាក់ឈ្មោះថា “Minebea International Friendly” វាងក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយម៉ាកាវ នៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២៣ នាវេលាម៉ោង ១៩:០០ នាទីយប់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

មែនទែនទៅ ការប្រកួតមិត្តភាពអន្តរជាតិខាងលើនេះ គឺដើម្បីពង្រឹងសមត្ថភាពក្រុម ក្នុងការត្រៀមខ្លួន សម្រាប់ការប្រកួតជម្រុះជើងឯកពិភពលោក World Cup ឆ្នាំ២០២៦ ជុំទីមួយ ដែល កម្ពុជា ត្រូវជួបជាមួយប៉ាគីស្ថាន ជើងទី១ នៅថ្ងៃទី១២ ខែតុលា នៅទឹកដីកម្ពុជា និងជើងទី២ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា ស្ថិត្តនៅលេខរៀងទី ១៧៦ ក្នុងតារាង FIFA Ranking ខណៈប៉ាគីស្ថាន ស្ថិតនៅលេខរៀងទី២០១៕

អត្ថបទទាក់ទង