Close

Kylian Mbappe បដិសេដការផ្ទេរទៅកាន់អារ៉ាប៊ីសាអូឌីត ខណៈ PSG ទទួលយកការផ្តល់ជូននេះ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ កីឡា
Kylian Mbappe បដិសេដការផ្ទេរទៅកាន់អារ៉ាប៊ីសាអូឌីត ខណៈ PSG ទទួលយកការផ្តល់ជូននេះ Kylian Mbappe បដិសេដការផ្ទេរទៅកាន់អារ៉ាប៊ីសាអូឌីត ខណៈ PSG ទទួលយកការផ្តល់ជូននេះ

ខ្សែប្រយុទ្ធសញ្ជាតិបារាំង កីឡាករ Kylian Mbappe បានបដិសេធមិនបើកកិច្ចពិភាក្សាជាមួយ Al-Hilal នោះទេ ទោះបីជា Paris Saint-Germain ទទួលយកការផ្តល់ជូនផ្ទេរកំណត់ត្រាពិភពលោករបស់ពួកគេក៏ដោយ។

កាសែតដ៏ល្បីរបស់បារាំង L’Equipe បានរាយការណ៍ថា មន្ត្រីមកពីក្លឹបអារ៉ាប៊ីសាអូឌីត បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដោយសង្ឃឹមថា នឹងបញ្ចប់កិច្ចព្រមព្រៀងដ៏អស្ចារ្យនេះ។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ស្បែកជើងមាស World Cup ២០២២ បានបញ្ជាក់យ៉ាងច្បាស់ថា គាត់នឹងមិនចាប់ផ្តើមការពិភាក្សាណាមួយឡើយ ហើយនឹងបន្តលេងនៅអឺរ៉ុប។

កីឡាករវ័យ ២៤ឆ្នាំរូបនេះ អាចចាកចេញពី Parc des Princes នៅរដូវក្តៅនេះ បន្ទាប់ពីបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនចុះហត្ថលេខាលើកិច្ចសន្យាបច្ចុប្បន្ននោះទេ។

Mbappe ត្រូវបាន ក្លិប Al-Hilal ដេញថ្លៃទិញក្នុងតម្លៃ ២៦០លានអឺរ៉ូ ហើយសំណើរនោះត្រូវបានទទួលយកយ៉ាងឆាប់រហ័សពី PSG ដែលវានឹងបំបែកកំណត់ត្រាផ្ទេរថ្លៃបំផុតលើពិភពលោក។ ប៉ុន្តែវាត្រូវបានគេយល់ថា ប្រតិភូបានធ្វើដំណើរទៅកាន់រដ្ឋធានីរបស់ប្រទេសបារាំង នឹងត្រឡប់ទៅវិញដោយដៃទទេ ព្រោះបេះដូងរបស់ Mbappe បានកំណត់ក្នុងការផ្លាស់ប្តូរទៅកាន់ Real Madrid ទៅហើយ។

ការបដិសេធរបស់ Mbappe អាចមើលឃើញថា ក្រុមអធិរាជស នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីចុះហត្ថលេខាលើគាត់នៅរដូវក្តៅនេះ ជាពិសេសបន្ទាប់ពី Karim Benzema ជ្រើសរើសយកលុយដ៏ច្រើន តាមការផ្តល់ជូននៅក្នុងរដ្ឋឈូងសមុទ្រមួយនេះ។

ជុំវិញបញ្ហានេះ ប្រធានក្លឹប PSG លោក Nasser Al-Khelaifi បានបញ្ជាក់យ៉ាងច្បាស់ថា Mbappe អាចចុះកិច្ចសន្យាថ្មី ឬចាកចេញក្នុងអំឡុងពេលទីផ្សារដោះដូកីឡាករបច្ចុប្បន្ននេះ។

លោក Al-Khelaifi បានថ្លែងថា៖ «ជំហររបស់ខ្ញុំគឺច្បាស់ណាស់។ ប្រសិនបើ Kylian ចង់បន្តស្នាក់នៅ យើងចង់ឱ្យគាត់នៅ ប៉ុន្តែគាត់ត្រូវការចុះហត្ថលេខាលើកិច្ចសន្យាថ្មី ព្រោះយើងមិនចង់បាត់បង់កីឡាករល្អបំផុតក្នុងលោក ដោយឥតគិតថ្លៃទេ យើងមិនអាចធ្វើបែបនោះបានទេ»៕



អត្ថបទទាក់ទង