Close

សហព័ន្ធកីឡាបាល់ទះកម្ពុជា បើកវគ្គបណ្តុះបណ្ដាលកម្រិត (គ) ដល់គ្រូបង្វឹកកីឡាបាល់ទះ ៤១នាក់ និងអាជ្ញាកណ្ដាល ២៤០នាក់

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ កីឡា
សហព័ន្ធកីឡាបាល់ទះកម្ពុជា បើកវគ្គបណ្តុះបណ្ដាលកម្រិត (គ) ដល់គ្រូបង្វឹកកីឡាបាល់ទះ ៤១នាក់ និងអាជ្ញាកណ្ដាល ២៤០នាក់ សហព័ន្ធកីឡាបាល់ទះកម្ពុជា បើកវគ្គបណ្តុះបណ្ដាលកម្រិត (គ) ដល់គ្រូបង្វឹកកីឡាបាល់ទះ ៤១នាក់ និងអាជ្ញាកណ្ដាល ២៤០នាក់

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបើកវគ្គបណ្តុះបណ្ដាលគ្រូបង្វឹកកីឡាបាល់ទះកម្រិត (គ ឬ C) ឆ្នាំ២០២៣ ក្នុងនោះមានគ្រូបង្វឹកកីឡាបាល់ទះ ៤១រូប បានចូលរួម។

វគ្គបណ្តុះបណ្ដាលនេះ ធ្វេីឡេីងក្រោមអធិបតីភាព ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រី ប្រធាន អនុប្រធាននៃស្ថាប័ននានាចំណុះអគ្គនាយកដ្ឋានកីឡា។

ជុំវិញវគ្គសិក្សានេះ  លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា ៖”ថ្ងៃនេះ សហព័ន្ធបានបន្តបើវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត គឬC ដែលការបណ្ដុះបណ្ដាលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ទី៣១ ខែកក្កដា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមមកពី វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា-នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា-សមាគម និងក្លិបកីឡាបាល់ទះចំនួន ២២នាក់”។

លោកបណ្ឌិត បានបន្ថែមថា ៖”ការរៀបចំវវគ្គបណ្តុះបណ្ដាលគ្រូបង្វឹកកីឡាបាល់ទះកម្រិត C ឆ្នាំ២០២៣នេះ មានអាជ្ញាកណ្ដាល និងគ្រូបង្វឹករបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលទទួលបានការបណ្ដុះបណ្ដាលកន្លងមក ទាំងកម្រិតជាតិ និងអន្តរជាតិ នាពេលបច្ចុប្បន្នមានដូចជា៖ អាជ្ញាកណ្ដាល សរុបចំនួន ២៤០នាក់ និងគ្រូបង្វឹកសរុប ៥២នាក់”។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបន្តថា ៖”ខ្លឹមសារនៃវគ្គបណ្ដុះបណ្ដាលបង្វឹកកីឡាបាល់ទះកម្រិត C រួមនេះរួមមាន៖ កន្លែង និងបរិក្ខា, អ្នកចូលរួមប្រកួត, របៀបនៃការប្រកួត, សកម្មភាពទាំងឡាយនៃការប្រកួត, ការបញ្ឈប់ការប្រកួត និងពន្យាពេល, អ្នកការពារឯករាជ្យ (Libero), ការប្រព្រឹត្តិរបស់អ្នកចូលរួមប្រកួត, ការអនុវត្តជាក់ស្ដែង, ការប្រឡង និង កម្មវិធីសិក្សារបស់លោកគ្រូជាជនជាតិគុយបា”៕

អត្ថបទទាក់ទង