ណាហ្គាវើលដ៍ ក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ KCC Pre-Season Cup 2023
ក្លិបបាល់ទាត់ណាហ្គាវើលដ៍ សមាជិកលីគកំពូលកម្ពុជា បានក្លាយជាម្ចាស់ជើងឯកនៃពានរង្វាន់ KCC Pre-Season Cup 2023 ក្រោយយកឈ្នះម្ចាស់ផ្ទះ អាយ អេស អាយ ដង្កោសែនជ័យ ក្នុងលទ្ធផល ២ ទល់នឹង ១ នៅកីឡដ្ឋាន AIA Stadium, KMH Park កាលពីយប់ថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣។
បន្ទាប់ពីចំណាយពេលជិតមួយខែ ធ្វើការប្រកួតប្រជែងលើទីលានវាលស្មៅដ៏ខៀវស្រងាត់ ពេលនេះ គេបានរកឃើញហើយម្ចាស់ពានរង្វាន់មួយនេះ ដោយបានទៅលើក្លិបបាល់ទាត់ណាហ្គាវើលដ៍ អាយ អេស អាយ ដង្កោសែនជ័យ ជាជើងឯករង រីឯ ព្រៃវែង បានលេខ៣ ស្រពេលដែល Tiffy Army FC បានលេខ៤។
បញ្ជីឈ្មោះកីឡាករស៊ុតបញ្ជូលទីបានច្រើនជាងគេ ឬ Top Scorers៖
១. Marques Marcio របស់ ណាហ្គាវើលដ៍ ស៊ុតបាន៥គ្រាប់
២. Coulibaly Abdel Kader របស់ ISI ស៊ុតបាន៥គ្រាប់
3. Ndongo Louis Willy របស់ ISI ស៊ុតបាន៣គ្រាប់់
4. ហាវ សុខនេត្រ របស់ ISI ស៊ុតបាន៣គ្រាប់់។
ចំណែក ការប្រកួតដែលមានចំនួនអ្នកគាំទ្រទស្សនាផ្ទាល់នៅកីឡដ្ឋាន AIA Stadium, KMH Park ច្រើនជាងគេ បានទៅលើការប្រកួត រវាង អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ ណាហ្គាវើលដ៍ នេះឯង ដោយមានមាន Fan ចូលទស្សនាសរុបចំនួន ២,៥៥០នាក់៕
គួរបញ្ជាក់ថា ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិខ្មែរ លោក ឃឹម បូរី ក្លិបដែលមានមូលដ្ឋាននៅក្នុងខេត្តកំពង់ស្ពឺមួយនេះ កំពុងធ្វើបានល្អមែនទែន ក្នុងរដូវកាលថ្មីនេះ ដោយបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់ Cambodian League Cup 2023 និងពានរង្វាន់ KCC Pre-Season Cup 2023នេះតែម្ដង៕