Close

Ronaldo ត្រូវបានជម្រើសជាតិព័រទុយហ្គាល់ កោះហៅ ត្រៀមការប្រកួតជម្រុះ Euro 2024

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ កីឡា
Ronaldo ត្រូវបានជម្រើសជាតិព័រទុយហ្គាល់ កោះហៅ ត្រៀមការប្រកួតជម្រុះ Euro 2024 Ronaldo ត្រូវបានជម្រើសជាតិព័រទុយហ្គាល់ កោះហៅ ត្រៀមការប្រកួតជម្រុះ Euro 2024

គ្រូបង្វឹកក្រុមបច្ចខែលព័រទុយហ្គាល់ លោក Roberto Martinez ទើបតែបានប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិព័រទុយហ្គាល់ ដើម្បីត្រៀមប្រកួតជម្រុះ Euro 2024 នៅខែមិថុនា ខាងមុខនេះ ក្នុងនោះក៏មានវត្តមានប្រធានក្រុម Cristiano Ronaldo ផងដែរ។

បន្ទាប់ពីការប្រកួតនៅកម្រិតក្លឹបសម្រាក កីឡាករអឺរ៉ុប នឹងចូលរួមជាមួយក្រុមជម្រើសជាតិរបស់ពួកគេ ដើម្បីលេងវគ្គជម្រុះ Euro 2024 ។ ជាមួយគ្នានេះ ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវប្រកួតជម្រុះក្នុងប្រកួតបើកឆាកជាមួយ ក្រុមជម្រើសជាតិបូស្នៀ ហើយបន្តជួបអ៊ីស្លង់ នៅប្រកួតទី២។

កាលពីយប់មិញនេះ គ្រូបង្វឹក លោក Roberto Martinez បានប្រកាសបញ្ជីឈ្មោះកោះហៅកីឡាករ ដើម្បីត្រៀមខ្លួនលេងវគ្គជម្រុះ Euro 2024 ។ ពិតណាស់ កីឡាករដែលមិនអាចខ្វះបានគឺកំពូលតារាឆ្នើម Cristiano Ronaldo ។ ទោះបីជាគាត់ឈប់លេងនៅអឺរ៉ុបក៏ដោយ ប៉ុន្តែគ្រូបង្វឹក Martinez ខ្លួនឯងបានអះអាងថា CR7 នឹងតែងតែជាកត្តាសំខាន់នៅក្នុងផែនការរបស់លោកសម្រាប់ព័រទុយហ្គាល់។

ប្រសិនបើ CR7 លេងបានគ្រប់ការប្រកួតទាំងពីរនាពេលខាងមុខនោះ Ronaldo នឹងឈានដល់ការបង្ហាញខ្លួនចំនួន២០០ប្រកួត សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ដោយបន្តបំបែកកំណត់ត្រាពិភពលោក ដែលកាន់កាប់ដោយខ្លួនគាត់ផ្ទាល់។

ជាមួយនឹងគោលដៅនៃការឈ្នះការប្រកួតទាំងបួនក្នុងជើងទីមួយនៃពូល J នេះ គ្រូបង្វឹក Roberto Martinez បានចុចឈ្មោះកីឡាករសំខាន់ៗផ្សេងទៀត ដូចជា៖ Bernardo Silva, Ruben Dias, Joao Cancelo, Bruno Fernandes, Diogo Dalot, Danilo Pereira, Renato Sanches, Vitinha, Antonio Silva, Goncalo Ramos, Joao Felix, Diogo Jota, Raphael Leao, Raphael Guerreiro, Palinha និងកីឡាករជើងចាស់ Pepe។ មានមុខថ្មីតែមួយគត់ ដែលត្រូវបានកោះហៅក្នុងការប្រមូលផ្តុំនេះ គឺកីឡាករ Toti Gomes របស់ក្លិបបាល់ទាត់ Wolves ។ ខ្សែការពារឆ្វេងវ័យ ២៤ឆ្នាំរូបនេះ នឹងចូលជំនួសតំណែង Nuno Mendes ដែលមានរបួស និងត្រូវអវត្តមានជាយូរមកហើយ៕

អត្ថបទទាក់ទង