តោះ ! មកដឹងពីមូលហេតុដែលលោក Steve Jobs ដាក់ឈ្មោះក្រុមហ៊ុនថា Apple
បរទេស: លោក Steve Jobs ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាបិតាស្ថាបនិកនៃក្រុមហ៊ុន Apple និងជាបិតាបច្ចេកវិទ្យាលំដាប់ពិភពលោក។ រាល់ផលិតផល ឬស្នាដៃដែលលោកបានបង្កើតគឺសុទ្ធតែជាអ្វីដែលអ្នកប្រើប្រាស់នឹកស្មានមិនដល់ ប៉ុន្តែអ្វីដែលមនុស្សគ្រប់គ្នាមានការងឿងឆ្ងល់នោះ ហេតុអ្វីបានជាគាត់ដាក់ឈ្មោះក្រុមហ៊ុនថា Apple ទៅវិញ?
ពាក់ព័ន្ធទៅនឹងសំណួរនេះ មានការបកស្រាយ និងលើកឡើងផ្សេងៗគ្នា។ ប៉ុន្តែបើយោងតាមការបញ្ជាក់ពីលោក Steve Wozniak ដែលជាសហស្ថាបនិក និងជាមិត្តជិតដិតបំផុតរបស់លោក Steve Jobs បានបញ្ជាក់ដូចខាងក្រោមនេះថា :
មានថ្ងៃមួយ លោក Steve Jobs បានធ្វើដំណើរមកពីកសិដ្ឋានមួយដែលជាចំការផ្លែប៉ោមក្នុងតំបន់ Oregon។ ពេលនោះ Jobs បានស្នើឱ្យលោក Wozniak យល់ព្រមក្នុងការដាក់ឈ្មោះក្រុមហ៊ុនថា Apple Company ។ អ្នកទាំងពីរមិនទាន់សម្រេចចិត្តដាក់ឈ្មោះនេះ ១០០ភាគរយទេ ដោយបានគិតពីឈ្មោះបច្ចេកទេស និងការហៅ រួមជាមួយនឹងចំណុចមួយចំនួនថែមទៀត ប៉ុន្តែជាចុងក្រោយ ក៏សម្រេចចិត្តដាក់ឈ្មោះក្រុមហ៊ុនថា Apple ជាផ្លូវការតែម្ដង។
គួរបញ្ជាក់ផងដែរថា លោក Steve Jobs ត្រូវបានគេដឹងថា ជាមនុស្សម្នាក់ដែលចូលចិត្តផ្លែប៉ោម៕