ត្រីមាសទីមួយឆ្នាំនេះ Amazon ចំណេញបានប្រាក់ ៣.២ពាន់លានដុល្លារ
បរទេស: ក្រុមហ៊ុន Amazon បានប្រកាសឲ្យដឹងថា នៅត្រីមាសទីមួយឆ្នាំ២០២៣ នេះ ខ្លួនទទួលបានប្រាក់ចំណេញ ៣.២ពាន់លាន ហើយបើធៀបទៅនឹងឆ្នាំមុនគឺតិចជាងបន្តិចបន្តួចប៉ុណ្ណោះ។
ដើម្បីបង្កើនប្រាក់ចំណេញ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់អាមេរិកមួយនេះ បានធ្វើការកាត់បន្ថយបុគ្គលិកនៅក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ និងបានលុបចោលនូវគម្រោងពង្រីកហាងលក់ទំនិញ។
អ្វីដែលធ្វើឱ្យ Amazon ទទួលបានប្រាក់ចំណេញខ្ពស់នៅត្រីមាសដើមឆ្នាំនេះគឺសេវាកម្ម Cloud និងការបញ្ជាទិញទំនិញនៅលើអនឡាញ។ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល វាមិនបានជះឥទ្ធិពលដល់ការលក់របស់ Amazon ននោះទេ ប៉ុន្តែអ្វីដែលជាការររាំងស្ទះនោះគឺកត្តាតម្រូវការ និងថវិកា។
នៅក្នុងសេចក្តីប្រកាសក៏បានបង្ហាញឲ្យដឹងផងដែរថា ប្រាក់ចំណូលរបស់ Amazon នៅត្រីមាសទីមួយ បានកើនឡើងប្រមាណ ៩ភាគរយ បើធៀបទៅនឹងឆ្នាំមុន៕