Close

ល្ងាចនេះ គោជំទង់កម្ពុជា និងជួបជាមួយហ្វីលីពីន ខណៈក្រុមមីយ៉ាន់ម៉ា ជួបទីម័រខាងកើត

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ កីឡា
ល្ងាចនេះ គោជំទង់កម្ពុជា និងជួបជាមួយហ្វីលីពីន ខណៈក្រុមមីយ៉ាន់ម៉ា ជួបទីម័រខាងកើត ល្ងាចនេះ គោជំទង់កម្ពុជា និងជួបជាមួយហ្វីលីពីន ខណៈក្រុមមីយ៉ាន់ម៉ា ជួបទីម័រខាងកើត

នៅល្ងាចថ្ងៃ អង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ ក្នុងនាមជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមប្រកួតជើងទី២ ស្ថិតក្នុងពូល A ដែលនឹងត្រូវជួបក្រុមជម្រើសជាតិហ្វីលីពីន ខណៈដែរក្រុម មីយ៉ាន់ម៉ា ត្រូវជួបទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣។

ល្ងាចនេះ មានការប្រកួតចំនួន២ ដែលធ្វើឡើងនៅកីឡដ្ឋានតែមួយ ដោយការប្រកួតដំបូងធ្វើឡើងនៅម៉ោង ៤៖០០នាទីរសៀល ជាការជួបគ្នារវាងក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា និងក្រុមទីម័រខាងកើត។ ចំណែកក្រុមម្ចាស់ផ្ទះកម្ពុជា នឹងត្រូវទទួលស្វាគមន៍ ជួបក្រុមហ្វីលីពីន នៅវេលាម៉ោង៧៖០០នាទីយប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

គួររំលឹកថា កាលពីប្រកួតទី១ ក្រុមជម្រើសជាតិកម្ពុជា រកបាន ៣ពិន្ទុ ដោយបានយកឈ្នះលើក្រុមទីម័រខាងកើត ក្នុងលទ្ធផល ៤ ទល់នឹង ០។ ចំណែក ហ្វីលីពីន មិនទាន់មានពិន្ទុរាប់នោះទេ ក្រោយលេងចាញ់ ៣-០ ជាមួយឥណ្ឌូនេស៊ី។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ កំពុងឈរនៅកំពូលតារាង ក្នុងពូល A មាន ៣ពិន្ទុ ដោយស្មើគ្នាជាមួយក្រុម ឥណ្ឌូនេស៊ី តែកម្ពុជា ចំណេញគ្រាប់បាល់៤គ្រាប់ ខណ:ដែលឥណ្ឌូនេស៊ី ចំណេញគ្រាប់បាល់ ៣គ្រាប់៕

អត្ថបទទាក់ទង