Close

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់

នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគ​ជ័យពីវិទ្យាស្ថានជាតិអប់រំ។ ពិធីប្រគល់សញ្ញាបត្រនេះ នឹងត្រូវធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

គរុសិស្ស គរុ​និ​ស្សិ​ត និស្សិត និងបុគ្គលិកអប់រំ ដែលទទួលបាន​ជ័យ​លាភីនេះ មានចំនួនសរុប ២,៣៨៤នាក់ នារី ១,០៦៧នាក់ បានបញ្ចប់​ការ​សិក្សា​កាលពីឆ្នាំសិក្សា២០២០, ២០២១ និង​២០​២២​កន្លងទៅនេះ។ ជ័យលាភីនេះរួមមាន៖ អធិការអប់រំ ៦៦នាក់ នារី ១២នាក់, និស្សិតថ្នាក់បរិញ្ញា​បត្រជាន់ខ្ពស់ ១៨១នាក់ នារី ៦៥នាក់, គ្រូបង្រៀនកម្រិតឧត្តម បណ្តុះ​បណ្តាល​តាមរូបមន្តបរិញ្ញាបត្របូក១ ចំនួន ២,០០៥នាក់ នារី ៩៣៧នាក់, គ្រូបង្រៀន​កម្រិតមូលដ្ឋានបណ្តុះបណ្តាលតាមរូបមន្ត ១២បូក២ ចំនួន ៥០នាក់ នារី ៣៦​នាក់ និងនិស្សិតឯកទេសវិជ្ជាជីវៈនាយកសាលា​មធ្យមសិក្សាទុតិយភូមិ ៨២ នាក់ នារី ១៧នាក់។

ចាប់ពីក្រោយ​ឆ្នាំ​១៩​៩៣ រហូតមកដល់​បច្ចុ​ប្បន្ន វិទ្យាស្ថានជាតិអប់រំ បានពង្រីកវិសាលភាព​នៃកម្ម​វិធីបណ្តុះបណ្តាល​ជាបន្ត​បន្ទាប់មានជាអាទិ៖ វគ្គបណ្តុះបណ្តាល ថ្នាក់​បណ្ឌិត​គ្រប់គ្រងអប់រំ, វគ្គបណ្ដុះ​បណ្ដាល​អធិការអប់រំ, វគ្គឯកទេសវិជ្ជាជីវៈ​នាយក​សាលា​មធ្យមសិក្សាទុតិយភូមិ, វគ្គបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់​ខ្ពស់ផ្នែកគ្រប់​គ្រង​អប់រំ ផ្នែកប្រឹក្សាគរុ​កោ​សល្យ ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំង, វគ្គបណ្តុះបណ្តាលគ្រូបង្រៀន​កម្រិត​ឧត្តម (បរិញ្ញាបត្រ+១) និង (បរិញ្ញាបត្រ+២), វគ្គវិក្រឹតការគ្រូបង្រៀន​កម្រិត​មូល​ដ្ឋាន តាមប្រព័ន្ធពន្លឿន ឆ្ពោះទៅកម្រិតបរិញ្ញាបត្រ, វគ្គបណ្តុះបណ្តាល​គ្រូ​បង្រៀនកម្រិតមូលដ្ឋានឯក ទេសភាសាបារាំង-ខ្មែរ ភាសាបារាំង-គណិតវិទ្យា ភាសាបារាំង-រូបវិទ្យា ភាសាបារាំង-ជីវវិទ្យា ភាសាអង់គ្លេស-ខ្មែរ, វគ្គបណ្តុះ​បណ្តាល​គ្រូឧទ្ទេសបឋម សិក្សា គ្រូឧទ្ទេសភាសាបារាំង-ខ្មែរ, និងគ្រូឧទ្ទេស​អធិការ​អប់រំ៕

អត្ថបទទាក់ទង