Close

នយោបាយថៃជួបអស្ថិរភាពសារជាថ្មី ក្រោយលោកស្រី Paetongtarn ត្រូវដកចេញពីនាយករដ្ឋមន្ត្រី

ដោយ៖ Chhan Sreyka ​​ | 20 ម៉ោងមុន ព័ត៌មានអន្តរជាតិ
នយោបាយថៃជួបអស្ថិរភាពសារជាថ្មី ក្រោយលោកស្រី Paetongtarn ត្រូវដកចេញពីនាយករដ្ឋមន្ត្រី នយោបាយថៃជួបអស្ថិរភាពសារជាថ្មី ក្រោយលោកស្រី Paetongtarn ត្រូវដកចេញពីនាយករដ្ឋមន្ត្រី

បាងកក៖ ប្រទេសថៃបានធ្លាក់ចូលក្នុងវិបត្តិនយោបាយសារជាថ្មី បន្ទាប់ពីតុលាការធម្មនុញ្ញកាលពីថ្ងៃសុក្រ ទី ២៩ ខែសីហា ឆ្នាំ ២០២៥ បានសម្រេចបណ្ដេញនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra ចេញពីតំណែង។

ការសម្រេចនេះធ្វើឡើងដោយសារតុលាការធម្មនុញ្ញរកឃើញថា លោកស្រី Paetongtarn Shinawatra បាន «រំលោភសីលធម៌នាយករដ្ឋមន្ត្រី» តាមរយៈការបែកធ្លាយសារសន្ទនាតាមទូរស័ព្ទជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ ។

ក្នុងកិច្ចសន្ទនាដែលត្រូវបានបែកធ្លាយនោះ លោកស្រី Paetongtarn ត្រូវបានរងការចោទថា បានយកផលប្រយោជន៍ផ្ទាល់ខ្លួនមកលើសផលប្រយោជន៍ជាតិ។
តុលាការបានចាត់ទុកករណីនេះធ្ងន់ធ្ងរ រហូតធ្វើឱ្យលោកស្រី Paetongtarn ក្លាយជានាយករដ្ឋមន្ត្រីទី៥ហើយ ដែលត្រូវបានតុលាការធម្មនុញ្ញរបស់ប្រទេសថៃ បណ្ដេញចេញពីតំណែង ចាប់តាំងពីឆ្នាំ២០០៨ រួមមាន ឪពុករបស់លោកស្រីគឺ លោក Thaksin និងមីងរបស់លោកស្រីគឺ លោកស្រី Yingluck លោក Srettha Thavisin ជាដើម។

នយោបាយថៃជួបអស្ថិរភាពសារជាថ្មី ក្រោយលោកស្រី Paetongtarn ត្រូវដកចេញពីនាយករដ្ឋមន្ត្រី

តើនរណាជាបេក្ខជននាយករដ្ឋមន្ត្រីថៃបន្ទាប់?

ការបណ្ដេញលោកស្រី Paetongtarn ចេញពីនាយករដ្ឋមន្ត្រីរបស់ថៃ បានបើកផ្លូវឱ្យមានការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ សម្រាប់គណបក្ស Pheu Thai បេក្ខជនដែលនៅសល់គឺលោក : Chaikasem Nitisiri។ ទន្ទឹមគ្នានេះ គណបក្ស Bhumjaithai ដែលមានលោក Anutin Charnvirakul ក៏ចង់ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីផងដែរ។ ទោះជាយ៉ាងណា គណបក្សទាំងពីរនេះមិនអាចបង្កើតរដ្ឋាភិបាលដោយឯកឯងបានទេ។

ដូច្នេះ គណបក្សប្រជាជន (People’s Party) ដែលមានកៅអីច្រើនជាងគេ ក្លាយជាកូនសោដ៏សំខាន់។ គណបក្សនេះបានដាក់លក្ខខណ្ឌថា នឹងគាំទ្រនាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន ប្រសិនបើគេសន្យារំលាយសភាក្នុងរយៈពេល ៤ ខែ ដើម្បីរៀបចំការបោះឆ្នោតឡើងវិញ និងធ្វើប្រជាមតិកែរដ្ឋធម្មនុញ្ញ។ គណបក្ស Pheu Thai និងភូមិជាតិថៃ សុទ្ធតែបានយល់ព្រមតាមលក្ខខណ្ឌនេះ៕