Close

ស្ថាប័នប្រឆាំងអំពើពុករលួយថៃនឹងស៊ើបអង្កេតលើលោកស្រី Paetongtarn ក្រោយបែកធ្លាយសម្លេងនិយាយទូរស័ព្ទជាមួយសម្តេចតេជោ

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានអន្តរជាតិ
ស្ថាប័នប្រឆាំងអំពើពុករលួយថៃនឹងស៊ើបអង្កេតលើលោកស្រី Paetongtarn ក្រោយបែកធ្លាយសម្លេងនិយាយទូរស័ព្ទជាមួយសម្តេចតេជោ ស្ថាប័នប្រឆាំងអំពើពុករលួយថៃនឹងស៊ើបអង្កេតលើលោកស្រី Paetongtarn ក្រោយបែកធ្លាយសម្លេងនិយាយទូរស័ព្ទជាមួយសម្តេចតេជោ

បាងកក៖ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃ បានសម្រេចចិត្តស៊ើបអង្កេតក្រមសីលធម៌របស់លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ទាក់ទងនឹងការសន្ទនាតាមទូរស័ព្ទកាលពីពេលថ្មីៗនេះរបស់លោកស្រីជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចតេជោ ហ៊ុន សែន។ នេះ បើតាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍។

សេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បញ្ជាក់ថា ការសម្រេចចិត្តស៊ើបអង្កេតនេះ ឆ្លើយតបនឹងញត្តិរបស់ប្រធានព្រឹទ្ធសភា លោក មង្គល សុរ៉ាសាចា ដែលបានដាក់នៅថ្ងៃសុក្រសប្តាហ៍មុន។ លោកបានដាក់ញត្តិសុំឲ្យតុលាការធម្មនុញ្ញ និង NACC បន្ធូរបន្ថយតួនាទីរបស់លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn ក្រោយការបែកធ្លាយការហៅទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន។

លិខិតផ្លូវការបានចោទសួរទៀតថា តើលោកស្រីនាយករដ្ឋមន្ត្រី Paetongtarn បានប្រព្រឹត្តអំពើពុករលួយដោយចេតនាបំពានរដ្ឋធម្មនុញ្ញ ឬច្បាប់ ឬបំពានយ៉ាងធ្ងន់ធ្ងរលើស្តង់ដារសីលធម៌។ ជាមួយគ្នានេះ សំណើមួយត្រូវបានដាក់ជូនទៅតុលាការធម្មនុញ្ញ ដោយស្នើឱ្យកំណត់ថាតើអាណត្តិរបស់លោកស្រី Paetongtarn គួរតែត្រូវបានបញ្ចប់ដោយអនុលោមតាមមាត្រា១៦០ និង១៧០ ដែលពាក់ព័ន្ធនឹងក្រមសីលធម៌រដ្ឋមន្ត្រី និងការបញ្ចប់តំណែងរដ្ឋមន្ត្រីដែរឬទេ?។

ស្ថាប័នប្រឆាំងអំពើពុករលួយថៃនឹងស៊ើបអង្កេតលើលោកស្រី Paetongtarn ក្រោយបែកធ្លាយសម្លេងនិយាយទូរស័ព្ទជាមួយសម្តេចតេជោ

ការសន្ទនានេះរួមមានការនិយាយប្រមាថអំពីមេបញ្ជាការយោធភូមិភាគទី២ ដោយចោទថាជាសត្រូវ ក៏ដូចជាសំដីចុះចូលចំពោះបុរសខ្លាំងកម្ពុជា ដែលលោកស្រី Paetongtarn បានបង្ហាញពីការត្រៀមខ្លួនដើម្បីអនុវត្តតាមការទាមទាររបស់សម្តេចតេជោ ហ៊ុន សែន ដែលជាទង្វើមួយដែលចាត់ទុកថាជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិរបស់ថៃ។

មានសេចក្តីរាយការណ៍មួយបញ្ជាក់ថា NACC បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធចម្លងខ្សែអាត់សំឡេង បកប្រែការសន្ទនាជាភាសាខ្មែរតាមទូរស័ព្ទ សាកសួរសាក្សី និងសិក្សាពីទិដ្ឋភាពច្បាប់ក្នុងសំណុំរឿងសីលធម៌របស់អតីតនាយករដ្ឋមន្ត្រី ស្រេថាថាវីស៊ីន។ ប្រសិនបើមន្ត្រីរកឃើញករណីនេះ ពួកគេនឹងស្នើ NACC បង្កើតគណៈកម្មាធិការស៊ើបអង្កេតមួយ ដើម្បីដោះស្រាយករណីលោកស្រី Paetongtarn។

ទន្ទឹមនឹងនេះ ការិយាល័យតុលាការធម្មនុញ្ញបាននិយាយថា កិច្ចប្រជុំបន្ទាប់របស់តុលាការដើម្បីពិចារណាលើសំណុំរឿងត្រូវបានកំណត់នៅថ្ងៃទី ១ ខែកក្កដា៕

អត្ថបទទាក់ទង