Close

សម្តេចធិបតីផ្ញើសារអបអរសាទ ជូនលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃថ្មី

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
សម្តេចធិបតីផ្ញើសារអបអរសាទ ជូនលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃថ្មី សម្តេចធិបតីផ្ញើសារអបអរសាទ ជូនលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថៃថ្មី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើសារអបអរសាទ ជូនលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃថ្មី។

រដ្ឋសភាថៃបានបោះឆ្នោតជ្រើសរើសលោកស្រី Paetongtarn Shinawatra ដែលជាកូនស្រីរបស់មហាសេដ្ឋី និងជាអតីតមេដឹកនាំលោកថាក់ស៊ីន ជានាយករដ្ឋមន្ត្រី នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤។។

លោកស្រី Paetongtarn Shinawatra មានអាយុ ៣៧ ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ប្រទេសថៃ និងជាស្ត្រីទីពីរនៅក្នុងតំណែង បន្ទាប់ពីមីងរបស់ស្រី គឺលោកស្រីយីងឡាក់។

ការជ្រើសរើស លោកស្រីកើតឡើងតែពីរថ្ងៃបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីស្រីថា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញ សម្រេចដកចេញពីតំណែង។ អ្នកទាំងពីរមកពីគណបក្សភឿថៃ ដែលបានជាប់ចំណាត់ថ្នាក់ទីពីរនៅការបោះឆ្នោតឆ្នាំ២០២៣ ប៉ុន្តែបានបង្កើតក្រុមចម្រុះដែលកំពុងកាន់អំណាចបច្ចុប្បន្ន។

លោកស្រី Paetongtarn គឺជាសមាជិកទីបួននៃត្រកូល Shinawatra ដែលបានក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ៕

Paetongtarn Shinawatra