Close

លោក Thaksin ក្លាយជាប្រធានផ្នែកសម្អាតលូរបស់ពន្ធនាគារថៃ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ព័ត៌មានអន្តរជាតិ
លោក Thaksin ក្លាយជាប្រធានផ្នែកសម្អាតលូរបស់ពន្ធនាគារថៃ លោក Thaksin ក្លាយជាប្រធានផ្នែកសម្អាតលូរបស់ពន្ធនាគារថៃ

បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានលាតត្រដាងកាលពីថ្ងៃព្រហស្បតិ៍ថា ពន្ធនាគារ Klong Prem បានរកការងារមួយដែលសមរម្យសម្រាប់ឪពុករបស់លោកស្រី គឺជាប្រធានផ្នែកសម្អាតលូរបស់ពន្ធនាគារ។ នេះ បើតាមកាសែត The Nation Thailand ចុះផ្សាយនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ ។

.លោកស្រី Paetongtarn ដែលជាកូនស្រី របស់លោក Thaksin Shinawatra បានលាតត្រដាងឱ្យដឹងបែបនេះ ក្នុងពេលលោកស្រីធ្វើដំណើរចេញពីពន្ធនាគារ បន្ទាប់ពីសួរសុខទុក្ខឪពុករបស់លោកស្រី គឺ លោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីរួចរាល់។

លោក Thaksin ក្លាយជាប្រធានផ្នែកសម្អាតលូរបស់ពន្ធនាគារថៃ

តុលាការកំពូលរបស់ប្រទេសថៃបានបញ្ជាឱ្យអតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពល និងមហាសេដ្ឋី គឺ លោក Thaksin Shinawatra ជាប់ពន្ធនាគាររយៈពេលមួយឆ្នាំកាលពីដើមខែនេះ ដែលជាព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ជម្លោះនយោបាយនៅក្នុងប្រទេសថៃ។

លោក Thaksin Shinawatra មានអាយុ៧៦ឆ្នាំ ជាឥស្សរជនខ្ពស់ ដែល បានបម្រើការជានាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ ២០០១ រហូតដល់គាត់ត្រូវបានបណ្តេញចេញពីរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០០៦។

លោកបានវិលត្រឡប់មកប្រទេសថៃវិញនៅឆ្នាំ ២០២៣ បន្ទាប់ពីនិរទេសខ្លួនឯង ១៥ ឆ្នាំ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំពីបទទំនាស់ផលប្រយោជន៍ ការរំលោភបំពានអំណាច និងអំពើពុករលួយអំឡុងពេលកាន់អំណាច។

ព្រះមហាក្សត្រថៃ Maha Vajiralongkorn បន្ទាប់មកបានកាត់បន្ថយការកាត់ទោសលោកថាក់ស៊ីន មកត្រឹមមួយឆ្នាំ មុនពេលដែលគាត់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំរយៈពេលប្រាំមួយខែក្រោយមកក្នុងខែកុម្ភៈ ឆ្នាំ ២០២៤៕
.

អត្ថបទទាក់ទង