Close

បក្ស Pheu Thai រើសបេក្ខជនថ្មីជំនួស លោក Srettha ជានាយករដ្ឋមន្ត្រីថៃនៅថ្ងៃនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
បក្ស Pheu Thai រើសបេក្ខជនថ្មីជំនួស លោក Srettha ជានាយករដ្ឋមន្ត្រីថៃនៅថ្ងៃនេះ បក្ស Pheu Thai រើសបេក្ខជនថ្មីជំនួស លោក Srettha ជានាយករដ្ឋមន្ត្រីថៃនៅថ្ងៃនេះ

ថៃ៖ គណបក្សរបស់មហាសេដ្ឋីថៃ និងជាអតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra បានជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីតុលាការធម្មនុញ្ញថៃបានសម្រេចដក លោក Srettha Thavisin ដែលកំពុងកាន់អំណាច ពីដំណែងនាយករដ្ឋមន្ត្រី ជុំវិញការបំពានក្រមសីលធម៌។

តុលាការធម្មនុញ្ញកាលពីថ្ងៃពុធបានសម្រេចថាលោក Srettha Thavisin មានអាយុ៦២ឆ្នាំ បានរំលោភលើបទប្បញ្ញត្តិដោយតែងតាំងរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីមួយរូបជាប់ពាក់ព័ន្ធការផ្តន្ទាទោសព្រហ្មទណ្ឌ នាំឲ្យមានភាពមិនច្បាស់លាស់ខាងនយោបាយកាន់តែខ្លាំងមួយសប្តាហ៍បន្ទាប់ពីការរំលាយគណបក្សប្រឆាំងដ៏សំខាន់។

បក្ស Pheu Thai រើសបេក្ខជនថ្មីជំនួស លោក Srettha ជានាយករដ្ឋមន្ត្រីថៃនៅថ្ងៃនេះ

សភាគ្រោងនឹងជួបគ្នានៅម៉ោង ១០:០០ ព្រឹក (០៣០០ GMT) នៅថ្ងៃសុក្រ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។
នៅថ្ងៃព្រហស្បត្តិ៍នេះ គណបក្ស Pheu Thai នឹងជ្រើសរើសបេក្ខជនម្នាក់ក្នុងចំណោមបេក្ខភាពពីររូបគឺPaetongtarn Shinawatra  អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Chaikasem Nitisiri ឬ កូនស្រីរបស់លោក Thaksin’ លោកស្រី  ជាអ្នកជំនួសលោក Srettha Thavisin

អគ្គលេខាធិការគណបក្ស Pheu Thai លោក Sorawong Thienthong បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងជំនួបថ្នាក់ដឹកនាំរបស់គណបក្សនៅពេលនេះ នឹងពិភាក្សាអំពីការជ្រើសរើសបេក្ខជនជាមួយដៃគូចម្រុះ៕