Close

សហព័ន្ធស្រូវអង្ករកម្ពុជា ឯកភាពជួយសម្រួលតម្លៃស្រូវស្រង៉ែជូនកសិករ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ
សហព័ន្ធស្រូវអង្ករកម្ពុជា ឯកភាពជួយសម្រួលតម្លៃស្រូវស្រង៉ែជូនកសិករ សហព័ន្ធស្រូវអង្ករកម្ពុជា ឯកភាពជួយសម្រួលតម្លៃស្រូវស្រង៉ែជូនកសិករ

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១១ ខែសីហានេះ បានជួបប្រជុំជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយចំពោះការធ្លាក់ចុះថ្លៃស្រូវស្រង៉ែ។

ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នាជួយសម្រួលការប្រមូលទិញស្រូវប្រភេទនេះក្នុងតម្លៃសមរម្យមួយ ដែលអាចទទួលយកបានទាំងពីសំណាក់ប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវ។

សហព័ន្ធស្រូវអង្ករកម្ពុជា ឯកភាពជួយសម្រួលតម្លៃស្រូវស្រង៉ែជូនកសិករ

ក្រៅពីវិធានការបន្ទាន់នេះ ក្រសួងក៏បានដាក់ចេញនូវយុទ្ធសាស្ត្ររយៈពេលមធ្យម និងវែង ដោយនឹងពង្រីកទីផ្សារនាំចេញឱ្យកាន់តែទូលំទូលាយ និងពិនិត្យលទ្ធភាពក្នុងការផ្តល់ប្រាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីជួយសម្រាលបន្ទុក និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ។

បន្ថែមពីនេះ ក្រសួងកសិកម្មនឹងបន្តជំរុញការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម ធានាតម្លៃ និងទីផ្សារតាមរយៈការចុះកិច្ចសន្យាទិញ-លក់ទុកជាមុន ដែលនឹងជួយធានាគុណភាព និងផ្តល់ផលចំណេញខ្ពស់ជូនប្រជាកសិករ៕

សហព័ន្ធស្រូវអង្ករកម្ពុជា ឯកភាពជួយសម្រួលតម្លៃស្រូវស្រង៉ែជូនកសិករ