Close

៧ ខែ កម្ពុជានាំអង្ករចេញជាង ៣៧ ម៉ឺនតោន ទៅកាន់ទីផ្សារក្រៅប្រទេស

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
៧ ខែ កម្ពុជានាំអង្ករចេញជាង ៣៧ ម៉ឺនតោន ទៅកាន់ទីផ្សារក្រៅប្រទេស ៧ ខែ កម្ពុជានាំអង្ករចេញជាង ៣៧ ម៉ឺនតោន ទៅកាន់ទីផ្សារក្រៅប្រទេស

ភ្នំពេញ៖ របាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៤ កម្ពុជា បាននាំចេញអង្ករចំនួន ៣៧៩ ៥៤៦ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៤ ។

ប្រភពដដែលបន្តថាក្នុងនោះ កម្ពុជានាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៨៦ ៣៧៧ តោន គិតជាទឹកប្រាក់ចំនួន ១៤៤.៩២ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៧៧ ,២០៤ តោន គិតជាទឹកប្រាក់ចំនួន ៤៨.២៨ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ ប្រទេស បានបរិមាណ ចំនួន ៧៧ ៩៣៣ តោន គិតជាទឹកប្រាក់ចំនួន ៥៣.៥៨ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៨ប្រទេសផ្សេងទៀត មាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន បានចំនួន ៣៨ ០៣២ តោន គិតជាទឹកប្រាក់ចំនួន ៣៣.១៩ លានដុល្លារសហរដ្ឋអាមេរិក

៧ ខែ កម្ពុជានាំអង្ករចេញជាង ៣៧ ម៉ឺនតោន ទៅកាន់ទីផ្សារក្រៅប្រទេស

ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ២,៧១១,១៧៩ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៧៨៤.៦០ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨០.៥០% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច ។ ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧០.៥២% ប្រភេទអង្ករស ធម្មតា ២៤.៣០% អង្ករចំហ៊ុយ ៣.១៦% អង្ករសរីរាង្គចំនួន ១.៧៤% និងអង្ករផ្សេងៗចំនួន ០.២៨% ៕