Close

សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំសមាជិកចំនួន ១២ ក្រុមហ៊ុន ចូលរួមពិព័រណ៌ម្ហូប អាហារអន្តរជាតិ នៅប្រទេសបារាំង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ ព័ត៌មានជាតិ
សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំសមាជិកចំនួន ១២ ក្រុមហ៊ុន ចូលរួមពិព័រណ៌ម្ហូប អាហារអន្តរជាតិ នៅប្រទេសបារាំង សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំសមាជិកចំនួន ១២ ក្រុមហ៊ុន ចូលរួមពិព័រណ៌ម្ហូប អាហារអន្តរជាតិ នៅប្រទេសបារាំង

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំសមាជិកចំនួន ១២ ក្រុមហ៊ុន ចូលរួមពិព័រណ៌ម្ហូប អាហារអន្តរជាតិ Salon International de l’Alimentation (SIAL) Paris ប្រទេសបារាំងចាប់ពី ថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។ នេះ បើតាមសេចក្តីប្រកាសព័ត៌មានរបសដ់ សហព័ន្ធស្រូវអង្ករកម្ពុជា ជម្រាបជូន សមាជិក សមាជិកា ទាំងអស់នៃសហព័ន្ធស្រូវអង្ករកម្ពុជា និង សាធារណជនទូទៅនៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤។

ប្រភពដដែលបន្ត៖«ក្រោមកិច្ចយកទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញអង្ករតាមរយៈការ សហការគាំទ្រដោយ សហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង គម្រោងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈគម្រោងហាវស III សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញចំនួន ១២ ដើម្បីចូលរួមតាំងបង្ហាញនូវផលិតផលអង្ករដែលមានគុណ ភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានអង្ករល្អបំផុតពិភពលោក នៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ Salon International de l’Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤» ។

សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំសមាជិកចំនួន ១២ ក្រុមហ៊ុន ចូលរួមពិព័រណ៌ម្ហូប អាហារអន្តរជាតិ នៅប្រទេសបារាំង

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការចូលរួមព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris នេះ គឺជាការចូលរួម លើកទី២របស់សហព័ន្ធស្រូវអង្ករកម្ពុជានិងបានរៀបចំនូវពន្លាជាតិមួយយ៉ាងស្រស់ស្អាតទំហំ៨០ម៉ែត្រការ៉េបន្ទាប់ពីការចូលរួម
លើកទី១ នៅក្នុងឆ្នាំ២០១៤។

គោល លបំណងនៃការចូលរួមព្រឹត្តិការណ៍តាំងពិរព័រណ៍នេះ គឺដើម្បីធ្វើពិពិធកម្មទីផ្សារដែលស្របទៅតាមគោលនយោបាលរបស់ រាជរដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍លើបទដ្ឋានស្តង់ដារនិង លក្ខខណ្ឌសុវត្ថិភាពចំណីអាហារ និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទជាសេនាធិការក្នុងការជំរុញផលិតផលចូលទីផ្សារ និងការដាំដុះតម្រូវតាមទីផ្សារ។ អស់រយៈពេល ៦០ ឆ្នាំ ព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិ SIAL Paris បានក្លាយជាវេទិកាមួយ សម្រាប់ឧស្សាហកម្មម្ហូបអាហារទាំងមូលនិងជាមជ្ឈមណ្ឌលសំខាន់មួយសម្រាប់ការផ្គត់ផ្គង់ក៏ដូចជាតម្រូវការអាហារពិភពលោកដោយផ្តោតលើការច្នៃប្រឌិត។

ក្រុមហ៊ុននាំចេញទាំង១២ដែលបានចូលរួមតាំងបង្ហាញផលិតផលនៅក្នុងព្រឹត្តិការណ៍ម្ហូបអាហារអន្តរជាតិSIALParisស្ថិតក្រោមពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា រួមមាន៖ ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល លីមីធីត ក្រុមហ៊ុន ដេលី ហ្វ្រេសេ ហ៊្វូដ (ខេមបូឌា) ឯ.ក ក្រុមហ៊ុន អៀង ហ៊ាង អ៊ីមផត អិចផត ខូ អិលធីឌី ក្រុមហ៊ុន ស៊ីកនេតស្ទ័រ អហ្វ អេស៊ា ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី ក្រុមហ៊ុន ហ្វេតរ៉ាយស៍ បាត់ដំបង អិលធីឌី ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍ ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មើល លីមីធីត ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា) ក្រុមហ៊ុន ខ្មែរ ហ៊្វូត គ្រុប ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន និង ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា)៕


សហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំសមាជិកចំនួន ១២ ក្រុមហ៊ុន ចូលរួមពិព័រណ៌ម្ហូប អាហារអន្តរជាតិ នៅប្រទេសបារាំង