Close

មន្ត្រីខេត្តសៀមរាប ពិភាក្សាពីបញ្ហាសុវត្ថិភាពចរាចរណ៍នៅតាមផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
មន្ត្រីខេត្តសៀមរាប ពិភាក្សាពីបញ្ហាសុវត្ថិភាពចរាចរណ៍នៅតាមផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មន្ត្រីខេត្តសៀមរាប ពិភាក្សាពីបញ្ហាសុវត្ថិភាពចរាចរណ៍នៅតាមផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

សៀមរាប៖ មន្ត្រីខេត្តសៀមរាប បើកកិច្ចប្រជុំពិនិត្យពិភាក្សាជុំវិញបញ្ហាសុវត្ថិភាពចរាចរណ៍នៅតាមផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រួមមានបញ្ហាភ្លើងសញ្ញាចរាចរណ៍ ស្លាកសញ្ញា គំនូសចរាចរណ៍ ដើម្បីពិនិត្យពិភាក្សាប្រមូលមតិយោបល់ធ្វើសំណើទៅក្រុមហ៊ុនសាងសង់ផ្លូវព្រលាន កែងសម្រួលឡើងវិញនូវចំណុចខ្វះខាតមួយចំនួន។

លោក លី សារី អភិបាលរងខេត្តសៀមរាប នៅក្នុងពេលដឹកនាំកិច្ចប្រជុំនារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា កន្លងមកករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គឺកើតឡើងដោយសារកត្តាមួយចំនួន ដូចជា កត្តាមនុស្ស កត្តាផ្លូវថ្នល់ កត្តាបច្ចេកទេសយានយន្ត និងកត្តាអាកាសធាតុ។

មន្ត្រីខេត្តសៀមរាបពិភាក្សាពីបញ្ហាសុវត្ថិភាពចរាចរណ៍នៅតាមផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

លោកបន្តថា សម្រាប់កិច្ចប្រជុំនាពេលនេះដែរ គឺជារឿងសំខាន់ក្នុងការប្រមូលបាននូវរាល់ធាតុចូលពីបញ្ហាទាំងអស់ ដើម្បីធ្វើការពិភាក្សាដោះស្រាយ ធ្វើយ៉ាងណាសម្រួលដល់ការធ្វើចរាចរណ៍តភ្ជាប់ចេញចូលទៅព្រលានយន្តហោះ កាន់តែមានសុវត្ថិភាព និងផ្ដល់ភាពងាយស្រួល។ ជាមួយនឹងការប្រមូលរាល់បញ្ហានានានេះដែរ ក្រុមការងារក៏នឹងចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីធ្វើការពិនិត្យជាក់ស្ដែងផងដែរ។

សូមជម្រាបថា ផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឬ Special Airport Highway តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានប្រវែងជាង ២៤គីឡូម៉ែត្រ សាងសងដោយក្រុមហ៊ុន Angkor International Airport Investment Co.,Ltd (AIAI) ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ៕

មន្ត្រីខេត្តសៀមរាបពិភាក្សាពីបញ្ហាសុវត្ថិភាពចរាចរណ៍នៅតាមផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ