Close

គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ២៧​​ នេះ កើតឡើង ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១នាក់

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 8:59 am ព័ត៌មានជាតិ
គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ២៧​​ នេះ កើតឡើង ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១នាក់ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី ២៧​​ នេះ កើតឡើង ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១នាក់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២៧ ឧសភា ឆ្នាំ ២០២៥ នេះ កើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១នាក់គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។

យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ៥លើកនោះ (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី ១នាក់), រងរបួសសរុប ១នាក់ (ស្រី ០នាក់), រងរបួសធ្ងន់ ០នាក់ (ស្រី ០នាក់) រងរបួសស្រាល ១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៦នាក់ (យប់ ៤នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក (ស្លាប់ ២នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់) និងភ្លើងសញ្ញា ២លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) ៕

គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៧នេះ កើតឡើង ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ១នាក់

អត្ថបទទាក់ទង