Close

ក្រសួងទេសចរណ៍ បណ្តុះបណ្តាលផលិតមាតិកាទេសចរណ៍ ជាលើកដំបូងនៅប្រទេសកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 2:31 am ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ បណ្តុះបណ្តាលផលិតមាតិកាទេសចរណ៍ ជាលើកដំបូងនៅប្រទេសកម្ពុជា ក្រសួងទេសចរណ៍ បណ្តុះបណ្តាលផលិតមាតិកាទេសចរណ៍ ជាលើកដំបូងនៅប្រទេសកម្ពុជា

ភ្នំពេញ៖ ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុនកូរ៉េ និងខ្មែររៀបចំវគ្គបណ្តុះបណ្តាលផលិតមាតិកាទេសចរណ៍ (Tourism Content Creator) ជាលើកដំបូងនៅប្រទេសកម្ពុជា។

គម្រោងនេះ ត្រូវបានឱ្យដឹងនៅ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងគ្រាដែល លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ ក្រុមហ៊ុន Ubrain Communications (ប្រទេសកូរ៉េ) និងក្រុមហ៊ុន Thananvarman Digital 21 ស្តីពីការបណ្តុះបណ្តាលជំនាញផលិតមាតិកាទេសចរណ៍ (Tourism Content Creator or Travel Content Creator) ដល់សិស្ស និស្សិត និងអ្នកមានចំណង់ចំណូលចិត្តផលិតមាតិកាឌីជីថល (Digital Content) ដែលជាការបណ្តុះបណ្តាលដំបូងគេនៅប្រទេសកម្ពុជា។

ក្រសួងទេសចរណ៍ បណ្តុះបណ្តាលផលិតមាតិកាទេសចរណ៍ ជាលើកដំបូងនៅប្រទេសកម្ពុជា

តាមរយៈការបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹងពីការផលិតមាតិកាថ្មី បទពិសោធជាក់់ស្តែង កម្មវិធីឌីជីថលថ្មីៗ ដែលបានពីគ្រូឧទ្ទេសនាមល្បី និងមានបទពិសោធច្រើនឆ្នាំពីប្រទេសកូរ៉េ ជាពិសេសគឺការរៀបចំមាតិកាទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ និងមានភាពទាក់ទាញលំដាប់អន្តរជាតិ។ សិក្ខាកាមដែលបញ្ចប់ការសិក្សាវគ្គនេះដោយជោគជ័យ នឹងទទួលបាននូវវិញ្ញាបនប័ត្រទទួលស្គាល់សម្រាប់អាជីពការងាររបស់ខ្លួន៕


ក្រសួងទេសចរណ៍ បណ្តុះបណ្តាលផលិតមាតិកាទេសចរណ៍ ជាលើកដំបូងនៅប្រទេសកម្ពុជា