Close

ការលក់រថយន្ត Tesla នៅតំបន់អឺរ៉ុបធ្លាក់ចុះ ៤៩%

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 3:41 am ព័ត៌មានអន្តរជាតិ
ការលក់រថយន្ត Tesla នៅតំបន់អឺរ៉ុបធ្លាក់ចុះ ៤៩% ការលក់រថយន្ត Tesla នៅតំបន់អឺរ៉ុបធ្លាក់ចុះ ៤៩%

អាមេរិក៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា ការលក់រយន្ត Tesla នៅតំបនអឺរ៉ុបបានធ្លាក់ចុះយ៉ាងគំហុកកាលពីខែមេសា នៅឆ្នាំនេះ ដោយសារក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកមួយនេះនៅតែបន្តរងការខូចខាតកេរ្តិ៍ឈ្មោះក្នុងតំបន់ និងការប្រកួតប្រជែងកើនឡើង។

តាមប្រភពដដែល ក្រុមហ៊ុន Tesla បានលក់រថយន្តបានត្រឹមតែ ចំនួន ៧,២៦១ គ្រឿងប៉ុណ្ណោះ ពោលគឺ ធ្លាក់ចុះ ៤៩% ។ នេះបើយោងតាមសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប ឬ ACEA ។ ការធ្លាក់ចុះនោះបានកើតឡើងនៅពេលដែលការលក់រថយន្តអគ្គិសនីប្រើថ្មសរុបបានកើនឡើង ៣៤,១% ប្រចាំឆ្នាំក្នុងខែមេសា។

តម្លៃម៉ាក និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០២៤ ដោយសារតែសកម្មភាពនយោបាយ និងវោហាសាស្ត្ររបស់ លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុនរថយន្តដ៏ល្បីមួយនេះ ។

នៅប្រទេសអាឡឺម៉ង់ នាដើមឆ្នាំនេះ លោក Musk បានគាំទ្រជាផ្លូវការនូវគណបក្ស AfD ដែលប្រកាន់ស្តាំជ្រុល មុនការបោះឆ្នោតសភារបស់ប្រទេសនេះ ។ ក្រុមហ៊ុន Tesla ក៏បានប៉ះទង្គិចជាមួយនឹងក្រុមការងារនៅ Scandinavian។

ការលក់រថយន្តTesla នៅតំបន់អឺរ៉ុបធ្លាក់ចុះ ៤៩%

ចំណែកនៅសហរដ្ឋអាមេរិកវិញ លោក Musk បានចំណាយប្រាក់ជិត ៣០០ លានដុល្លារ ដើម្បីជួយដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យកាន់តំណែងឡើងវិញ និងបានចូលរួម ដឹកនាំរដ្ឋបាល Trump លើការងារកាត់បន្ថយភ្នាក់ងារ និងចំណាយរបស់រដ្ឋសហព័ន្ធ។ ជាការឆ្លើយតប ការតវ៉ាបានផ្ទុះឡើងនៅហាងលក់របស់ក្រុមហ៊ុន Tesla នៅទូទាំងទ្វីបអឺរ៉ុប។

យ៉ាងនេះក្តី សម្រាប់ការលក់រយន្ត Tesla បានកើនឡើងជិត ៤០% ក្នុងរយៈពេលពីខែមករាដល់ខែមេសា បន្ទាប់ពីក្រុមហ៊ុនបានបើកដំណើរការកំណែអាប់ដេតនៃរថយន្តស្ព័រ Model Y របស់ខ្លួននៅឆ្នាំនេះ ប៉ុន្តែរថយន្តទាំងមូលនៅតែរក្សាភាពចាស់ដដែល និងមិនមានការផ្តល់ជូនទីផ្សារធំថ្មីណាមួយរហូតមកដល់បច្ចុប្បន្ន។

ក្នុងពេលជាមួយគ្នានេះ រយន្ត Tesla នៅតែបន្តតែមានការប្រកួតប្រជែងពីក្រុមហ៊ុនផលិតរថយន្តប្រពៃណី ជាពិសេសក្រុមហ៊ុនផលិតរថយ្តអគ្គិសនីរបស់ចិន។ ជាក់ស្តែង កាលពីសប្តាហ៍មុន ទិន្នន័យមួះយបានបង្ហាញថា ក្រុមហ៊ុនរថយន្តយក្ស BYD របស់ចិន បានលក់រថយន្តអគ្គិសនីសុទ្ធនៅអឺរ៉ុ បានច្រើនបជាង Tesla ជាលើកដំបូង។

អ្នកប្រើប្រាស់នៅអ៊ឺរ៉ុបក៏កំពុងបង្ហាញពីចំណូលចិត្តសម្រាប់រថយន្តអគ្គិសនីកូនកាត់ (រយន្តប្រើសាំង និងអគ្គិសនី) ។ ទិន្នន័យរបស់ ACEA បានបង្ហាញថា រថយន្តអគ្គិសនីកូនកាត់ប្រភេទនេះ មានត្រឹមតែជាង ៣៥% ប៉ុណ្ណោះ នៃទីផ្សាររថយន្តអឺរ៉ុបសរុប។

ការលក់រថយន្តTesla នៅតំបន់អឺរ៉ុបធ្លាក់ចុះ ៤៩%

ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុន Tesla មិនមានរថយន្តអគ្គិសនីកូនកាត់ណាមួយនៅលើទីផ្សារនោះទេ គឺលក់តែរថយន្តដែលប្រើថាមពលថ្មពេញប៉ុណ្ណោះ។

វិនិយោគិនបានចោទសួរពីការលះបង់របស់លោក Musk ចំពោះក្រុមហ៊ុន Tesla ដោយសារតែពេលវេលារបស់លោកបានផ្តល់ ទៅឱ្យ លោក Trump និងតួនាទី ដឹកនាំក្រសួង ប្រសិទ្ធភាពរដ្ឋាភិបាល។

លោក Musk បាននិយាយនៅលើការហៅរកប្រាក់ចំណូលរបស់ក្រុមហ៊ុន Tesla ថ្មីៗនេះថាពេលវេលារបស់លោក ដែលបានចំណាយក្នុងការដំណើរការ DOGE នឹងធ្លាក់ចុះយ៉ាងខ្លាំងនៅចុងខែឧសភា ប៉ុន្តែថាលោកគ្រោងនឹងលះបង់ “មួយថ្ងៃឬពីរក្នុងមួយសប្តាហ៍” ដល់ការងាររបស់រដ្ឋាភិបាល។

មហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បានបន្ថែមនៅក្នុងសុន្ទរកថាសាធារណៈនាពេលថ្មីៗនេះថា លោកប្តេជ្ញាថានឹងដឹកនាំក្រុមហ៊ុន Tesla សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខទៀត៕
https://www.cnbc.com/2025/05/27/tesla-europe-sales-plunge-49percent-as-elon-musk-brand-fallout-continues.html