តោះ! មកដឹងពីកាលវិភាគប្រកួតក្រុម U20 នារីកម្ពុជា វគ្គជម្រុះក្នុងពានរង្វាន់ AFC Women’s Asian Cup 2026

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីលទ្ធផលនៃការចាប់ឆ្នោតក្រុមនារីជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ នៃវគ្គជម្រុះក្នុងពានរង្វាន់ AFC U20 Women’s Asian Cup Thailand 2026 Qualifiers ដោយក្នុងនោះ ក្រុមនារីកម្ពុជា ស្ថិតនៅក្នុងពូល E ជាមួយចិន លីបង់ និងស៊ីរី។
បើតាមផែនការ ការប្រកួតវគ្គជម្រុះក្នុងពានរង្វាន់ AFC U20 Women’s Asian Cup Thailand 2026 Qualifiers នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសចិន។
ខាងក្រោមនេះ ជាកម្មវិធីប្រកួតរបស់ក្រុមនារីជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ ៖
ថ្ងៃទី៦ សីហា ២០២៥៖ លីបង់ ប៉ះ កម្ពុជា
ថ្ងៃទី៨ សីហា ២០២៥៖ កម្ពុជា ប៉ះ ចិន
ថ្ងៃទី១០ សីហា ២០២៥៖ កម្ពុជា ប៉ះ ស៊ីរី ។
គួរបញ្ជាក់ថា ពានរង្វាន់ AFC U20 Women’s Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ២០០២ ធ្វើឡើងចំនួន ២ឆ្នាំម្ដង ដោយក្រុមនារីជប៉ុន ឈ្នះជើងឯកបានច្រើនជាងគេ ចំនួន ៦លើក ខណៈ កូរ៉េខាងជើង និងកូរ៉េខាងត្បូង ធ្លាប់ឈ្នះ ចំនួន ២លើកដូចគ្នា រីឯ ចិន ធ្លាប់ឈ្នះចំនួន ១លើក៕