Close

៥ឆ្នាំទៀត ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងក្រុងព្រះសីហនុ នឹងក្លាយជាព្រឹត្តិការណ៍ធំជាងគេ នៅអាស៊ាន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ កីឡា
៥ឆ្នាំទៀត ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងក្រុងព្រះសីហនុ នឹងក្លាយជាព្រឹត្តិការណ៍ធំជាងគេ នៅអាស៊ាន ៥ឆ្នាំទៀត ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងក្រុងព្រះសីហនុ នឹងក្លាយជាព្រឹត្តិការណ៍ធំជាងគេ នៅអាស៊ាន

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំខាងមុខ ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងក្រុងព្រះសីហនុ នឹងក្លាយជាព្រឹត្តិការណ៍ធំជាងគេ នៅអាស៊ាន។

ជាការពិតណាស់ ពីមួយឆ្នាំទៅមួយឆ្នាំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ នៅខេត្តព្រះសីហនុ កាន់តែទាក់ទាញអត្តពលិកជាតិ និងអន្តរជាតិ ចូលរួមរត់មានចំនួនកាន់តែច្រើន ជាក់ស្តែងក្នុងឆ្នាំ២០២៥ ជាខួបគំរប់១០ឆ្នាំ អ្នករត់ដែលជាអត្តពលិកជាតិ និងអន្តរជាតិ មានរហូតដល់ជាង ៤០០០នាក់ មកពី៥០ប្រទេស ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងយ៉ាងដូច្នេះនេះថា៖ «យ៉ាងយូរ ៥ឆ្នាំទៀតប៉ុណ្ណោះ កំណើនអត្តពលិកជាតិ និងអន្តរជាតិ ចូលរួមរត់នឹងមានចំនួនកើនឡើងដល់ជាង១ម៉ឺននាក់ ដើម្បីឱ្យព្រឹត្តិការណ៍មួយនេះ ក្លាយជាព្រឹត្តិការណ៍រត់នៅតំបន់មាត់សមុទ្រធំជាងគេ នៅក្នុងតំបន់អាស៊ាន ប្រណាំងប្រជែងជាមួយ ប្រទេសថៃ និងវៀតណាម ខណៈដែលខេត្តជាប់មាត់សមុទ្រមួយនេះមាន សក្កានុពលទេសចរ មានសុវត្ថិភាពណ្តាប់ធ្នាប់ល្អ ពិសេសផ្លូវរត់វែងល្អជាងគេ»។

៥ឆ្នាំទៀត ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងក្រុងព្រះសីហនុ នឹងក្លាយជាព្រឹត្តិការណ៍ធំជាងគេ នៅអាស៊ាន

ឯកឧត្តម អគ្គលេខាធិការ បានបញ្ជាក់បន្ថែមថា៖ «តាមគម្រោងយើងធ្វើម៉េច ជំរុញឲ្យខេត្តព្រះសីហនុ ពិសេសទិវារត់ប្រណាំងតាមឆ្នេរសមុទ្រនេះ ឲ្យក្លាយជាព្រឹត្តិការណ៍ធំជាងគេនៅអាស៊ាន ។ ឥលូវនេះដែលធំជាងគេ និងមានមនុស្សខ្ទង់ម៉ឺននាក់ គឺមាននៅភូកេតម៉ារ៉ាតុង(ថៃ) និងដាណាងម៉ារ៉ាតុង តែនៅទីនោះ សក្ដានុពលនៃហេដ្ឋារចនាសម្ព័ន្ធតាមឆ្នេរសមុទ្រ អត់ដូចយើងទេ យើងស្អាតជាង ជាក់ស្ដែងអ្នកមកចូលរួមរត់ផ្ទាល់នៅទីនេះថា យើងមានរត់តាមឆ្នេរវែងជាងគេ»។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ៖ «អញ្ចឹង គោលដៅរបស់យើង ក្រោយពីជោគជ័យក្នុងខួបលើកទី១០ ដែលបំបែកកំណត់ត្រាអ្នកចូលរួមច្រើនជាងឆ្នាំមុន ជាចក្ខុវិស័យ យើងចង់ទាក់ទាញបរទេសឲ្យបានជាង ១ម៉ឺននាក់ក្នុងរយៈពេល ៥ឆ្នាំទៀត គឺធ្វើយ៉ាងម៉េចឲ្យជនបរទេសមកចូលរួម និងឃើញពីភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ គឺមានលក្ខណៈសមស្របដើម្បីទទួលស្វាគមន៍ពួកគាត់ ទាំងផ្ទះសំណាក់ សណ្ឋាគារ ទាំងការធ្វើដំណើរ មានទាំងព្រលានយន្ដហោះ និងផ្លូវល្បឿនលឿន ដែលអាចធ្វើដំណើរទៅ-មកយ៉ាងងាយស្រួល»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ នៅខេត្តព្រះសីហនុនេះ បានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ ក្នុងអត្ថន័យចូលរួមការពារ បរិស្ថាន អនាម័យឆ្នេរសមុទ្រ បន្ទាប់ពី ប្រទេសជប៉ុន បានជួបគ្រោះមហន្តរាយរលកយក្សស៊ូណាមិក ហើយមកដល់ឆ្នាំ២០២៥នេះ គឺការរៀបចំមានរយៈពេល១០ឆ្នាំ៕

៥ឆ្នាំទៀត ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងក្រុងព្រះសីហនុ នឹងក្លាយជាព្រឹត្តិការណ៍ធំជាងគេ នៅអាស៊ាន