Close

Man Utd ដឹកដៃ Spurs ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ Europa League

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 3:26 am កីឡា
Man Utd ដឹកដៃ Spurs ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ Europa League Man Utd ដឹកដៃ Spurs ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ Europa League

ក្រុមបិសាចក្រហម Manchester United ឡើងទៅជួប ក្រុម Lyon មកពីបារាំង ខណៈពេលដែលក្រុមមាន់ខ្នាយមាស Tottenham Hotspur ប៉ះជាមួយក្រុមខ្លាំងមកពីអាល្លឺម៉ង់ Frankfurt ក្នុងវគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់លំដាប់ទី២ អឺរ៉ុប Europa League។

ក្នុងការប្រកួតជើងទី២ នៃវគ្គ១៦ Man Utd បានយកឈ្នះ Real Sociedad ក្នុងលទ្ធផល ៤-១ ខណៈជើងទី១ ក្រុមទាំងពីរ បានត្រឹមស្មើគ្នា ១-១ ដូច្នេះសរុបលទ្ធផល ទាំងពីរជើង Man Utd យកឈ្នះ Real Sociedad ក្នុងលទ្ធផល ៥-២ ដើម្បីឡើងទៅវគ្គ ៨ ក្រុមចុងក្រោយ ប៉ះជាមួយ Lyon។ លើកចុងក្រោយដែលក្រុមទាំងពីរជួបគ្នា គឺនៅក្នុងការប្រកួត Champions League វគ្គ១៦ក្រុម ក្នុងឆ្នាំ ២០០៨។

Man Utd ដឹកដៃ Spurs ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ Europa League

ក្រុម Tottenham ក៏បានយកឈ្នះ AZ Alkmaar ៣-១ ផងដែរ បន្ទាប់ពីចាញ់ ០-១ ក្នុងជើងទី១។ សរុបទាំងពីរជើង ក្រុមរបស់ លោក Ange Postecoglou បានឈ្នះក្នុងលទ្ធផល ៣-២ ដើម្បីឡើងវគ្គ ៨ក្រុមចុងក្រោយ ទល់នឹង Frankfurt ។ ក្រុមទាំងពីរ ធ្លាប់ជួបគ្នា ក្នុងវគ្គចែកពូល Champions League ក្នុងខែតុលា ឆ្នាំ២០២២។

សម្រាប់ក្រុមខ្លាំងទាំង៨ ដែលនឹងឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយមានដូចជា Tottenham, Frankfurt, Bodo/ Glimt, Lazio, Rangers, Athletic Bilbao, Lyon និង Man Utd ។ ក្នុងនោះ ក្រុមមកពីអង់គ្លេស មានច្រើនជាងគេ ពោលគឺមានចំនួន២ក្រុម ខណៈក្រុមមកពីលីគផ្សេងដូចជា បារាំង និងអ៊ីតាលី និងអាល្លឺម៉ង់ មានតែមួយក្រុមប៉ុណ្ណោះ។

ក្រុមជួបគ្នានៅក្នុងវគ្គ ៨ក្រុមចុងក្រោយ Europa League ៖
– Tottenham ប៉ះ Frankfurt
– Bodo/ Glimt ប៉ះ Lazio
– Rangers ប៉ះ Athletic Bilbao
– Lyon ប៉ះ Man Utd ។

គួរបញ្ជាក់ថា ការប្រកួត Champions League វគ្គ៨ក្រុម ជើងទី១ នឹងលេងនៅថ្ងៃទី ១០ និង ១១ ខែមេសា ឆ្នាំ២០២៥នេះ ខណៈជើងទី២ នឹងត្រូវលេងប្រហែលមួយសប្តាហ៍បន្ទាប់៕


Man Utd ដឹកដៃ Spurs ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ Europa League