Close

Haaland ថាខ្លួនមិនសោកស្ដាយឡើយ ចំពោះការបាត់បង់ឱកាសទៅចូលរួមជាមួយ Real Madrid

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន កីឡា
Haaland ថាខ្លួនមិនសោកស្ដាយឡើយ ចំពោះការបាត់បង់ឱកាសទៅចូលរួមជាមួយ Real Madrid Haaland ថាខ្លួនមិនសោកស្ដាយឡើយ ចំពោះការបាត់បង់ឱកាសទៅចូលរួមជាមួយ Real Madrid

ខ្សែប្រយុទ្ធសញ្ជាតិន័រវេស កីឡាករ Erling Haaland សប្បាយចិត្តជាមួយនឹងកិច្ចសន្យាថ្មីរយៈពេល ៩ឆ្នាំកន្លះជាមួយ Manchester City បើទោះបីជាខកខានការផ្ទេរទៅកាន់ ក្រុមអធិរាជស Real Madrid ហើយក្លឹបប្រឈមនឹងការចោទប្រកាន់ចំនួន ១៣០ ករណី ក៏ដោយ។

កាលពីថ្ងៃទី ១៧ ខែមករា Haaland បានប្រកាសគួរឱ្យភ្ញាក់ផ្អើលថា ខ្លយនបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៩ឆ្នាំកន្លះ ជាមួយ Man City រហូតដល់ខែមិថុនា ឆ្នាំ ២០២៤ ដែលជាពេលដែលរូបគេនឹងមានអាយុ ៣៤ឆ្នាំ។ ប្រាក់ខែរបស់ខ្សែប្រយុទ្ធន័រវេស បានកើនឡើងពី ៤៥៦,០០០ ទៅជិត ៦១០,000 ដុល្លារក្នុងមួយសប្តាហ៍ ដោយក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌ Premier League ។

Haaland ថាខ្លួនមិនសោកស្ដាយឡើយ ចំពោះការបាត់បង់ឱកាសទៅចូលរួមជាមួយ Real Madrid

មែនទែនទៅ ការបន្តកិច្ចសន្យារបស់ Haaland កើតឡើងនៅពេលដែល Man City រង់ចាំសាលក្រមក្នុងការកាត់ក្តីរបស់ពួកគេ លើការចោទប្រកាន់ចំនួន ១៣០ករណី ពីបទប្រព្រឹត្តិខុសផ្នែកហិរញ្ញវត្ថុ និងការខកខានក្នុងការសហការជាមួយនឹងការស៊ើបអង្កេត។ Premier League បាននាំយកការចោទប្រកាន់ចំនួន ១១៥ រួចទៅហើយ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៣ មុនពេលបន្ថែមចំនួន ១៥ករណីទៀត កាលពីពេលថ្មីៗនេះ។ ប្រសិនបើរកឃើញថា មានកំហុស ពួកគេអាចត្រូវបានពិន័យ កាត់ពិន្ទុ ដកហូតពាន ឬអាចកាត់ចេញពី Premier League។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយ PSG ក្នុងជុំទី៧ នៃក្របខ័ណ្ឌ Champions League ម៉ាស៊ីនរកគ្រាប់បាល់ Haaland បានបញ្ជាក់ថា ខ្លួនមិនព្រួយបារម្ភអំពីការចោទប្រកាន់ផ្នែកហិរញ្ញវត្ថុទាំងនេះទេ ដោយសារតែគាត់មានជំនឿលើក្លឹប។ខ្សែប្រយុទ្ធន័រវេស បានឆ្លើយតបថា៖ «ខ្ញុំមិនបានគិតអំពីរឿងនោះ ឬក៏រឿងបែបនោះទេ។ ខ្ញុំមិនគិតថា ខ្ញុំគួរនិយាយ អំពីរឿងនោះទេ ព្រោះខ្ញុំមកទីនេះបានតែពីរឆ្នាំកន្លះប៉ុណ្ណោះ។ កុងត្រាគឺខុសពីធម្មតា ប៉ុន្តែខ្ញុំចូលចិត្ត។ ភាគីទាំងពីរមានអារម្មណ៍ល្អ ហើយវាជាជម្រើសដ៏ងាយស្រួល»។

Haaland ថាខ្លួនមិនសោកស្ដាយឡើយ ចំពោះការបាត់បង់ឱកាសទៅចូលរួមជាមួយ Real Madrid

ការប្តេជ្ញាចិត្តទៅកាន់ Man City បានបញ្ចប់ការផ្លាស់ប្តូរទៅកាន់ប្រទេសអេស្ប៉ាញ ជាមួយ Real Madrid ដែលជាក្លិបក្នុងក្ដីស្រម៉ៃរបស់គេ។ នៅពេលសួរថា តើគាត់មាន “ការសោកស្ដាយ” ដែលកិច្ចសន្យាថ្មីរបស់គាត់ បានបដិសេធការផ្លាស់ប្តូរទៅ Real ដែរឬទេ Haaland បានបញ្ជាក់ជាថ្មីថា គាត់ស្រលាញ់ Man City ។ ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ បានឆ្លើយតបថា៖« ខ្ញុំទើបតែចុះកុងត្រា ៩ឆ្នាំកន្លះ តើអ្នកចង់និយាយអ្វី? ។ ពិតណាស់ខ្ញុំសប្បាយចិត្ត។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ជាមួយនឹងជម្រើសរបស់ខ្ញុំ ហើយខ្ញុំទន្ទឹងរង់ចាំជាច្រើនឆ្នាំ នៅទីក្រុង Manchester»។

គួរបញ្ជាក់ថា Haaland បានចាប់ផ្តើមការប្រកួត Premier League ទាំង ២២ប្រកួត និង Champions League ចំនួន ៦ប្រកួត ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ២២ គ្រាប់៕

Haaland ថាខ្លួនមិនសោកស្ដាយឡើយ ចំពោះការបាត់បង់ឱកាសទៅចូលរួមជាមួយ Real Madrid

អត្ថបទទាក់ទង