គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ថា វាពិបាកណាស់ក្នុងការដែលអាចឱ្យ ប្រាក់ មុន្នីឧត្តម មានឱកាសលេង ព្រោះតែក្នុងក្រុមមានការប្រកួតប្រជែងខ្ពស់
មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា អតីតម្ចាស់អាវលេង៧របស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ប្រាក់ មុន្នីឧត្តម ហាក់មិនសូវបានបង្ហាញខ្លួនឲ្យក្រុមព្រះខ័នរាជស្វាយរៀង នោះទេ ដែលធ្វើឲ្យអ្នកគាំទ្រមានការងឿងឆ្ងល់ជាខ្លាំង ដ្បិតរូបគេធ្លាប់ជាកីឡាករ ដែលធ្លាប់ធ្វើឲ្យគេខ្លាចរអា។
ជុំវិញការបាត់មុខនេះ លោក 𝗣𝗘𝗣 𝗠𝘂ñ𝗼𝘇 បានគូសបញ្ជាក់ថា៖ «សម្រាប់ ប្រាក់ មុន្នីឧត្តម គាត់អត់មានបញ្ហាអ្វីទេជាមួយក្រុមរបស់យើង ពេលចាប់ផ្ដើមគាត់មានបញ្ហារបួសបន្តិច ប៉ុន្តែបន្ទាប់ពីគាត់ជាមកវិញគាត់មានការហ្វឹកហាត់ដ៏ល្អ។ វាពិបាកនូវក្នុងការដែលអាចឱ្យគាត់មានឱកាសលេង នារដូវកាលនេះ គឺដោយសារតែក្នុងក្រុមមានការប្រកួតប្រជែងខ្ពស់»។
លោក 𝗣𝗘𝗣 𝗠𝘂ñ𝗼𝘇 បានបន្តថា៖« ដើម្បីរកឱកាសដែលជាប់ឈ្មោះសម្រាប់ការប្រកួតនីមួយៗ ជាពិសេសឱកាសក្នុងលេង ១១នាក់ ប៉ុន្តែខ្ញុំសប្បាយចិត្តជាមួយអ្វីដែលឧត្តមបានធ្វើកន្លងមក ជាពិសេសក្នុងការហ្វឹកហាត់គាត់តែងតែមានភាពជាកីឡាករអាជីព ខំប្រឹងក្នុងការហ្វឹកហាត់។ យ៉ាងណារដូវកាលនេះយើងនៅសល់រយៈពេលវែងទៀត ដូច្នេះគាត់នឹងទទួលបានឱកាសលេងនៅប្រកួតណាមួយ»។
គួរឲ្យដឹងដែរថា ក្នុងលីគកំពូលកម្ពុជា នារដូវកាលនេះ ប្រាក់ មុន្នីឧត្តម ទើបមានឱកាសបង្ហាញខ្លួនចំនួន ២ប្រកួតប៉ុណ្ណោះ ក្នុងនោះ សរុបចូលគ្នាបានត្រឹមតែ ៦៣នាទីប៉ុណ្ណោះ។
គួរបញ្ជាក់ថា ប្រាក់ មុន្នីឧត្ដម ជាខ្សែបម្រើឆ្នើមមួយរូបរបស់កម្ពុជា ក្នុងជំនាន់មាសរបស់កម្ពុជា ជាមួយកីឡាករ ចាន់ វឌ្ឍនាកា និង កែវ សុខផេង ដែលភាគច្រើនរូបគេជំនាញស៊ុត Free Kick។ ប្រាក់ មុន្នីឧត្ដម ៕