មុនប៉ះ U17 ម៉ាកាវ គ្រូបង្កោលជម្រើសជាតិ ថា កម្ពុជា នៅតែលេងប្រយុទ្ធដដែល
នៅយប់ថ្ងៃច័ន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០នាទីយប់ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ឆ្នាំ ក្រោមការដឹកនាំរបស់លោក 𝗞𝗢𝗝𝗜 𝗚𝘆𝗼𝘁𝗼𝗸𝘂 នឹងបើកពហុកីឡដ្ឋានជាតិ (អូឡាំពិក) ទទួលស្វាគមក្រុមជម្រើសជាតិម៉ាកាវអាយុក្រោម១៧ឆ្នាំ ក្នុងពានរង្វាន់ AFC U17 Asian Qualifiers Group B ។
យ៉ាងណាមុនប៉ះគ្នានៅរាត្រីនេះ គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក 𝗞𝗢𝗝𝗜 𝗚𝘆𝗼𝘁𝗼𝗸𝘂 បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា នៅតែលេងទម្រង់ប្រយុទ្ធដដែល ដូចកាលដែលប៉ះ ក្រុមជម្រើសជាតិបង់ក្លាដេស អញ្ជឹង។
ថ្លែងមកកាន់ថ្លែងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយ ម៉ាកាវ លោក 𝗞𝗢𝗝𝗜 𝗚𝘆𝗼𝘁𝗼𝗸𝘂 បានលើកឡើងថា៖«សម្រាប់យើង គឺយើងនៅតែលេងប្រយុទ្ធដើម្បីរកគ្រាប់ដដែល ទោះបីជាម៉ាកាវ ត្រូវបានហ្វីលីពីន រកបានច្រើនគ្រាប់លើក៏ដោយ តែយ៉ាងណាមិញការប្រកួត ប្រសិនបើយើងហ៊ានតែប្រហែសគឺនឹងបាត់គ្រាប់ដូចគ្នា»។
គួររំលឹកថា ក្នុងប្រកួតបើកឆាក វគ្គជម្រុះនៃពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers Group B កាលពីថ្ងៃទី១៩ ខែតុលា ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៧ឆ្នាំ បានយកឈ្នះលើកលើក្រុមបង់ក្លាដេស ក្នុងលទ្ធផល ១-០ បើទោះជាមានគ្នាត្រឹម១០នាក់ប៉ុណ្ណោះ ខណៈដែល ម៉ាកាវ ត្រូវបានហ្វីលីពីន លត់យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៧-០។
គួរបញ្ជាក់ថា កម្ពុជា ទទួលសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតវគ្គជម្រុះនៃពានរង្វាន់ AFC U17 Asian Cup 2025 Qualifiers Group B ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៩ ខែតុលា ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៤។ ក្នុងនោះ ម្ចាស់ផ្ទះ កម្ពុជា ស្ថិតនៅពូល B ជាមួយ អាហ្វហ្គានីស្ថាន, ហ្វីលីពីន, បង់ក្លាដេស និង ម៉ាកាវ៕