Close

កញ្ញា ម៉ារីហ្សា កាន់តួនាទីជំនួស ឯកអគ្គរាជទូតចក្រភពអង់គ្លេសមួយថ្ងៃបញ្ចប់ដោយជោគជ័យ

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
កញ្ញា ម៉ារីហ្សា កាន់តួនាទីជំនួស ឯកអគ្គរាជទូតចក្រភពអង់គ្លេសមួយថ្ងៃបញ្ចប់ដោយជោគជ័យ កញ្ញា ម៉ារីហ្សា កាន់តួនាទីជំនួស ឯកអគ្គរាជទូតចក្រភពអង់គ្លេសមួយថ្ងៃបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ តាមរយៈអង្គការភ្លែនអន្តរជាតិកម្ពុជាក្នុងកម្មវិធីកម្ពស់ក្មេងស្រីក្នុងភាពជាដឹកនាំ កញ្ញា ម៉ារីហ្សា ដែលជាក្មេងស្រីកម្ពុជា កាន់តួនាទីជំនួសលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស រយៈពេលមួយថ្ងៃ បានបញ្ចប់បេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យ។

ក្នុងរយៈពេលមួយថ្ងៃ ម៉ារីហ្សា បានជួបពិភាក្សាជាមួយបុគ្គលិកនៃទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា ដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីមុខងារសំខាន់ៗ ក៏ដូចជាទទួលបានចំណេះដឹងផ្សេងពីពួកគាត់ ហើយ ម៉ារីហ្សា ក៏បានចូលជំនួបជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក អាហ្រ្វិក-មជ្ឈិមបូព៌ា នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាអំពីការងារ និងទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ក៏ដូចជាទទួលបានអនុសាសន៍គន្លឹះផ្សេងៗលើកិច្ចការការទូតផងដែរ។

កញ្ញា ម៉ារីហ្សា កាន់តួនាទីជំនួស ឯកអគ្គរាជទូតចក្រភពអង់គ្លេសមួយថ្ងៃបញ្ចប់ដោយជោគជ័យ

បន្ថែមពីលើនេះ ម៉ារីហ្សា បានចូលរួមកិច្ចសន្ទនាជាមួយនឹងអ្នកដឹកនាំស្ត្រីខ្មែរឆ្នើមៗ ព្រមទាំងបានទៅស្វែងយល់ការងាររបស់អង្គការ Inclusive Cambodia ដែលកំពុងធ្វើការលើកកម្ពស់ជនមានពិការភាព និងពង្រឹងបរិយាបន្នយេនឌ័រ។

ជាមួយគ្នានោះ កញ្ញា ម៉ារីហ្សា បានចូលរួមកម្មវិធីជួបជុំសំណេះសំណាល និងបង្កើតបណ្តាញទំនាក់ទំនង ហើយកញ្ញាបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្នុងនាមជា ក្មេងស្រីកាន់តួនាទីជំនួសឯកឧត្តមឯកអគ្គរាជទូតចក្រភពអង់គ្លេសពេញមួយថ្ងៃ នាងមានអារម្មណ៍ថារំភើប និងសូមថ្លែងអំណរគុណដល់ឯកឧត្តមអគ្គរាជទូត និងស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជា ដែលបានឱកាសដ៏មានតម្លៃទទួលបានការណែនាំពីឯកឧត្តមអគ្គរាជទូត ឱ្យយល់ដឹងកាន់តែស៊ីជម្រៅអំពីកិច្ចការងារប្រចាំថ្ងៃ និងការខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់បរិយាបន្នយែនឌ័រក្នុងប្រទេសកម្ពុជា។

កញ្ញា ម៉ារីហ្សា មានសុទិដ្ឋិនិយមថា បទពិសោធន៍នេះនឹងក្លាយជាឧទាហរណ៍ដ៏ល្អមួយ ក្នុងការជម្រុញទឹកចិត្តក្មេងស្រីក្នុងប្រទេសកម្ពុជា ឱ្យព្យាយាមតស៊ូ ដើម្បីឱ្យក្តីស្រម៉ៃរបស់ពួកគេក្លាយទៅជាការពិត៕

កញ្ញា ម៉ារីហ្សា កាន់តួនាទីជំនួស ឯកអគ្គរាជទូតចក្រភពអង់គ្លេសមួយថ្ងៃបញ្ចប់ដោយជោគជ័យ