Close

ក្មេងស្រីខ្មែរម្នាក់ ក្លាយជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាមួយថ្ងៃ

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
ក្មេងស្រីខ្មែរម្នាក់ ក្លាយជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាមួយថ្ងៃ ក្មេងស្រីខ្មែរម្នាក់ ក្លាយជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាមួយថ្ងៃ

ភ្នំពេញ៖ ដើម្បីអបអរសាទរទិវាអន្តរជាតិក្មេងស្រី ស្ថានទូតអង់គ្លេសបានសហការប្រកបដោយមោទនភាពជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា ក្នុងកម្មវិធីក្មេងស្រីកាន់តួនាទីជំនួស បានរៀបចំ ម៉ានិច ជាក្មេងស្រីខ្មែរម្នាក់ក្លាយជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាពេញមួយថ្ងៃ ដើម្បីលើកទឹកចិត្តក្មេងស្រីក្នុងការដឹកនាំ បំផុសគំនិត និងរីកចម្រើន។

ម៉ានិច ជាក្មេងស្រីមកពីខេត្តបាត់ដំបង ដែលបច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិនៅទីក្រុងភ្នំពេញ។ ម៉ានិចមានក្តីស្រមៃចង់ក្លាយជាអ្នកការទូត ហើយសង្ឃឹមថានឹងជំរុញទឹកចិត្តក្មេងស្រីទូទាំងប្រទេសកម្ពុជា។

ក្មេងស្រីខ្មែរម្នាក់ក្លាយជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាមួយថ្ងៃ

ធំឡើងក្នុងគ្រួសារកសិករដែលផ្តល់តម្លៃដល់ការអប់រំ ឪពុកម្តាយរបស់ ម៉ានិច តែងតែជឿជាក់លើសក្តានុពលរបស់នាង។ ពួកគាត់បានគាំទ្រការសម្រេចចិត្តរបស់ម៉ានិចក្នុងការមកសិក្សានៅភ្នំពេញ បើទោះបីជាអ្នកផ្សេងទៀតមានការសង្ស័យថាតើវាមានប្រយោជន៍ឬយ៉ាងណា។ រឿងរបស់ម៉ានិចពិតជាបំផុសគំនិត។

កាលពីម្សិលមិញ ម៉ានិច បានកាន់តួនាទីជំនួសឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា លោក Dominic Williams។ ម៉ានិចបានស្វែងយល់ពីរបៀបដែលស្ថានទូតអង់គ្លេសដំណើរការ និងជួបជាមួយធុរកិច្ចដែលមានទំនាក់ទំនងជាមួយចក្រភពអង់គ្លេស RMA Cambodia និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំយុវជនមកពី ASEAN-UK Young Leader Initiative។

ក្មេងស្រីខ្មែរម្នាក់ក្លាយជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាមួយថ្ងៃ

ម៉ានិចក៏បានសិក្សាអំពីផលវិជ្ជមាននៃពានរង្វាន់ស្ត្រីនៃអនាគតនៅប្រទេសកម្ពុជា បានដឹកនាំជួបសម្តែងការគួរសមជាមួយ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបានរៀបចំកម្មវិធីជួបជុំពេលល្ងាចសម្រាប់បណ្តាញអ្នកដឹកនាំស្ត្រីវ័យក្មេង។

នេះជាការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីក្នុងសកម្មភាព ហើយវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ យើងសង្ឃឹមថានឹងឃើញក្មេងស្រីកម្ពុជាជាច្រើនទៀតដូច ម៉ានិច ទទួលបានឱកាសក្នុងការដឹកនាំ រៀបចំគោលនយោបាយ និងកសាងសហគមន៍ដែលមានបរិយាបន្ន ដែលស្ត្រី និងក្មេងស្រីពិតជាអាចរីកចម្រើនបាន៕

ក្មេងស្រីខ្មែរម្នាក់ក្លាយជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាមួយថ្ងៃ