Close

លោក Ancelotti ៖ ខ្ញុំមានសំណាងគ្រប់គ្រាន់ក្នុងការបង្វឹកក្លឹបដ៏អស្ចារ្យ និងល្អបំផុតនៅលើពិភពលោក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
លោក Ancelotti ៖ ខ្ញុំមានសំណាងគ្រប់គ្រាន់ក្នុងការបង្វឹកក្លឹបដ៏អស្ចារ្យ និងល្អបំផុតនៅលើពិភពលោក លោក Ancelotti ៖ ខ្ញុំមានសំណាងគ្រប់គ្រាន់ក្នុងការបង្វឹកក្លឹបដ៏អស្ចារ្យ និងល្អបំផុតនៅលើពិភពលោក

លោក Carlo Ancelotti អ្នកចាត់ការទូទៅរបស់ក្លឹបអធិរាជស Real Madrid បាននិយាយនៅថ្ងៃអង្គារនេះថា Real Madrid គឺក្លឹបដ៏អស្ចារ្យ និងល្អបំផុតនៅលើពិភពលោក ហើយខ្លួនពិតជាមានសំណាងណាស់ក្នុងការបង្វឹកក្រុមមួយនេះ។

លោក Carlo Ancelotti ត្រៀមខ្លួន សម្រាប់ការប្រកួតលើកទី ៣០០ របស់គាត់ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមស្ដេចស Real Madrid នៅក្នុងការប្រកួត LaLiga ទល់នឹង Alaves នៅយប់នេះ។ មែនទែនទៅ Real Madrid មិនដែលចាញ់ឡើយក្នុងលីគអស់រយៈពេលមួយឆ្នាំ បន្ទាប់ពីរដូវកាលដ៏អស្ចារ្យ ដែលបានដឹកនាំ Real លើកពាន Champions League និង LaLiga កាលពីរដូវកាលមុន។

លោក Ancelotti ៖ ខ្ញុំមានសំណាងគ្រប់គ្រាន់ក្នុងការបង្វឹកក្លឹបដ៏អស្ចារ្យ និងល្អបំផុតនៅលើពិភពលោក

លោក Ancelotti បានប្រាប់សន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃអង្គារថា៖«ខ្ញុំមានសំណាងគ្រប់គ្រាន់ ក្នុងការបង្វឹកក្លឹបដ៏អស្ចារ្យ ថ្ងៃស្អែកវានឹងក្លាយជាការប្រកួតទី ៣០០ របស់ខ្ញុំនៅក្លឹបល្អបំផុតនៅលើពិភពលោក វាជាអ្វីដែលពិសេសក្នុងការចូលទីលាននេះ ការធ្វើ ៣០០ដង មិនមែនជាអព្ភូតហេតុនោះទេ»។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលី វ័យ ៦៥ឆ្នាំរូបនេះ បានបន្តថា៖« ប្រាកដណាស់ អ្នកមិនអាចប្រៀបធៀបការនឿយហត់របស់ខ្ញុំជាមួយកីឡាករបានទេ។ គ្រូបង្វឹកមានសម្ពាធ និងទំនួលខុសត្រូវ ប៉ុន្តែខ្ញុំស្រលាញ់វា នៅពេលនេះ ខ្ញុំចង់បន្តស្នាក់នៅទីនេះជាច្រើនឆ្នាំទៅមុខទៀត»។

គួរបញ្ជាក់ថា ក្រុមរបស់លោក Ancelotti ឥឡូវនេះ មិនទាន់ស្គាល់បរាជ័យឡើយក្នុងការប្រកួតលីគចំនួន ៣៨ប្រកួត។ ក្នុងរដូវកាលនេះ Real Madrid កំពុងឈរលេខ២ ក្នុងតារាង LaLiga មាន ១៤ពិន្ទុ បន្ទាប់ពីការប្រកួតចំនួន៦ ឈ្នះ៤ និងស្មើ២៕


លោក Ancelotti ៖ ខ្ញុំមានសំណាងគ្រប់គ្រាន់ក្នុងការបង្វឹកក្លឹបដ៏អស្ចារ្យ និងល្អបំផុតនៅលើពិភពលោក

អត្ថបទទាក់ទង