សភាពាណិជ្ជកម្មកម្ពុជា និង IMF ពិភាក្សាអំពី សេចក្តីព្រាងយុទ្ធសាស្ត្រលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល
ភ្នំពេញ៖ មន្ត្រីនៃ សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមការងារបច្ចេកទេស និងអ្នកជំនាញការ ក្រោមជំនួយបច្ចេកទេស របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានជួបពិភាក្សាពិនិត្យ និងកែសម្រួលសេចក្តីព្រាងយុទ្ធសាស្ត្រ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
កិច្ចពិភាក្សានេះដឹកនាំដោយ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក Yury Achkasov ទីប្រឹក្សា ផ្នែកប្រតិបត្តិការប្តូរប្រាក់និងរូបិយវត្ថុប្រចាំកម្ពុជា របស់ការិយាល័យអភិវឌ្ឍន៍សមត្ថភាពរបស់មូលនិធិ រូបិយវត្ថុអន្តរជាតិប្រចាំប្រទេសថៃ (CDOT) ដែលនឹងមកបំពេញបេសកកម្មនៅធនាគារជាតិនៃកម្ពុជា។
បើតាមសភាពាណិជ្ជកម្មកម្ពុជាំ ដោយទិន្នន័យអត្ថប្រយោជន៍និងហានិភ័យដុល្លារូបនីយកម្មនៃប្រតិបត្តិការធុរកិច្ច ជាធាតុ ដ៏សំខាន់សម្រាប់សេចក្តីព្រាងយុទ្ធសាស្ត្រលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក្រុមបេសកកម្មមាន បំណងស្វែងយល់បន្ថែមពីវិស័យឯកជន ដែលសភាពាណិជ្ជកម្មកម្ពុជា ដើតួយ៉ាងសំខាន់ឲ្យវិស័យឯកជន។
ក្នុងកិច្ចពិភាក្សានេះ អ្នកឧកញ៉ា ព្រមទាំងសមាជិកមាជិកា ក្នុងក៏មានការចូលរួម ពីតំណាងសមាគមធនាគារនៃកម្ពុជា និង តំណាងសមាគមមីក្រូហិរញ្ញវត្ថុ នឹងតំណាងពីធនាគារឯកជន និងសមាគមមួយចំនួន បានផ្តល់ធាតុចូល និងផ្តល់អនុសាសន៍ ជាច្រើន ដូចជាការប្រើប្រាស់ប្រាក់រៀល តាមហាងលក់រាយ នឹងស្នើសុំឲ្យអនុវត្តសម្រាប់គ្រប់ភាគីទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការ ធុរកិច្ច និងវិនិយោគនៅកម្ពុជា ឲ្យបែមកប្រើប្រាស់ប្រាក់រៀល ហើយសម្រាប់ជាពិសេសក្នុងវិស័យទេសចរណ៍ ជាដើម។
ក្នុងនាមសភាពាណិជ្ជកម្ម តំណាងវិស័យឯកជន សភាពាណិជ្ជកម្ពុជាំ គាំទ្រយ៉ាងពេញទំហឹងអនុវត្ត នឹងឯកភាពស្របតាមយុទ្ធសាស្រ្តដែលបានកំពុងធ្វើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា របស់រដ្ឋាភិបាល ជាពិសេស ធនាគារជាតិ នៃកម្ពុជា។
ជាមួយគ្នានេះដែ ក្រុមការងារបច្ចេកទេស និងអ្នកជំនាញការ ក្រោមជំនួយបច្ចេកទេស របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានផ្តល់ជាគន្លឹះសំខាន់ៗ ជាបទពិសោធន៍ ដែលប្រទេសមួយចំនួននៅតំបន់អាមេរិកឡាទីន និងតំបន់អាស៊ាន និងប្រទេសជាច្រើន បានប្រែមកគាំទ្រប្រើប្រាស់រូបិយវត្ថុ ជាតិរបស់ខ្លួនបានទាំងស្រុងវិញ ទាំងនេះហើយ ជាមូលដ្ឋានសម្រាប់កម្ពុជា ក្នុងការគាំទ្រការប្រើប្រាស់ប្រាក់រៀល ផងដែរ។
ក្រុមការងារបច្ចេកទេស និងអ្នកជំនាញការ ក្រោមជំនួយបច្ចេកទេស របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៃធនាគារជាតិ នៃកម្ពុជា នឹងយកធាតុចូល នឹងអនុសាសន៍ដែលបានលើកឡើង ដោយអ្នកឧកញ៉ាតំណាងវិស័យឯកជន នឹងពីសមាគមជាច្រើនដែលបានចូលរួមក្នុងអង្គពិភាស្សានេះ ទៅសិក្សាស្វែងយល់បន្ថែម នឹងដាកបញ្ចូលទៅក្នុងសេចក្តីព្រាងយុទ្ធសាស្ត្រលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល៕