អូស្ត្រាលី និងកម្ពុជា សហការគ្នាដើម្បីពង្រឹងការវិនិយោគសាធារណៈ
ភ្នំពេញ៖ ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈដ៏រឹងមាំមានសារៈសំខាន់ណាស់ដើម្បីធានាថា ការវិនិយោគសាធារណៈនៅកម្ពុជា មិនត្រឹមតែបង្កើនអត្ថប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់អោយនូវផលប៉ះពាល់ជាវិជ្ជមានដល់សង្គម និងការរីកចម្រើនប្រកបដោយចីរភាពផងដែរ។
ឆ្លើយតបនឹងបញ្ហានេះ អូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (P4I) នាពេលថ្មីៗនេះ បានសហការជាមួយនាយកដ្ឋានប្រសិទ្ធភាពចំណាយ នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance ដើម្បីរៀបចំកិច្ចពិភាក្សាអំពីការវិនិយោគសាធារណៈនៅខេត្តសៀមរាប។
កិច្ចពិភាក្សានេះ មានការចូលរួមពីបណ្តាថ្នាក់ដឹកនាំ និងតំណាងសំខាន់ៗពីក្រសួងផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមអ្នកជំនាញអូស្ត្រាលីមកពីនាយកដ្ឋានដឹកជញ្ជូន និងផ្លូវធំប្រចាំរដ្ឋ Queensland និងនាយកដ្ឋានរតនាគារ និងហិរញ្ញវត្ថុប្រចាំដ្ឋ Victoria។
អូស្ត្រាលីរីករាយនឹងបន្តការគាំទ្ររបស់យើង ដល់ការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាពរបស់កម្ពុជា៕