Close

ចាប់តាំងពីការបើកដំណើរការមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ចាប់តាំងពីការបើកដំណើរការមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់ ចាប់តាំងពីការបើកដំណើរការមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់

ភ្នំពេញ៖ លោក Lu Wei ប្រធានក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) បានលើកឡើងថា ចាប់តាំងពីការបើកដំណើរការ មកទល់ពេលនេះ អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ បានទទួលអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់ ហើយរំពឹងថារហូតដល់ខែតុលា នឹងមាន អ្នកដំណើរប្រមាណ ១លាន ៣០ម៉ឺននាក់ ហើយនឹងកើនដល់ ១លាន ៥០ម៉ឺនាក់ នៅដំណាច់ឆ្នាំ២០២៤នេះ។

លោក Lu Wei បានលើកឡើងបែបនេះ ក្នុងពេល លោកដឹកនាំគណៈប្រតិភូ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) និងគណៈប្រតិភូ [ China Energy Engineering Group Yunnan Electric Power Design Institute Co., Ltd (Energy China YNPD) ចូលជួបពិភាក្សាការងារជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៤។

ចាប់តាំងពីការបើកដំណើរការមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់

នាឱកាសនោះដែរ លោក Lu Wei បានលើកឡើងថាគោលបំណងនៃការពិភាក្សាការងារនាពេលនេះគឺដើម្បីជម្រាបជូន ពីគម្រោងសិក្សាបឋមក្នុងការអភិវឌ្ឍតំបន់ថាមពលពិសេស ដោយបានសហការជាមួយក្រុមហ៊ុនEnergy China YNPD ដែលជាក្រុមហ៊ុនចិនបង្កើតឡើងតាំងពីឆ្នាំ១៩៥៨ និងមានជំនាញផ្នែកថាមពលអគ្គិសនី។

លោកបន្តថា គម្រោងតំបន់ថាមពលពិសេសនេះនឹងមានរៀបចំផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ, Biomass, ថាមពលដើរដោយខ្យល់ (Wind Power) និងប្រពន្ធផ្ទុកថាមពល (Energy Storage) ផងដែរ។
ជាមួយគ្នានោះដែរ លោក អគ្គលេខាធិកា បានសម្តែងនូវការគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានស្នើឱ្យ ក្រុមហ៊ុនធ្វើការពិភាក្សាលម្អិតជាមួយក្រសួងរ៉ែ និងថាមពល ជាមុនសិន មុននឹងដាក់ពាក្យស្នើសុំវិនិយោគនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ចាប់តាំងពីការបើកដំណើរការមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់

បន្ថែមពីនេះ លោក អគ្គលេខាធិការបានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដោយមានការសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលគិតមកទល់ ពេលនេះមានរយះពេលជិត១ឆ្នាំ។ ការបើកដំណើរការអាកាសយានដ្ឋាននេះបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបានជំរុញទាក់ទាញទេសចរបរទេសមកទស្សនាកម្ពុជា ពិសេស ខេត្តសៀមរាប។

សូមបញ្ជាក់ផងដែរ ថា កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ឯកឧត្តមអគ្គលេខាធិការបានទទួលជួបគណៈប្រតិភូ ក្រុមហ៊ុន AIAI នេះម្តងរួចមកហើយ ដែលពេលនោះក្រុមហ៊ុនបានស្នើសុំជួបពិភាក្សា ក៍ដូចស្វែងរកការគាំទ ដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះគ្រោងនឹង ផ្ដោតលើសកម្មភាពបឋមចំនួន៣ គឺ ទី១-ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ទី២-ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ទី៣-ការវិនិយោគក្នុងវិស័យកសិកម្ម។

ចាប់តាំងពីការបើកដំណើរការមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានទទួលអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់

អត្ថបទទាក់ទង