Close

ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស Golden Port ចង់វិនិយោគនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស Golden Port ចង់វិនិយោគនៅកម្ពុជា ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស Golden Port ចង់វិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនអភិឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស Golden Port SEZ Development Co., Ltd. បានបង្ហាញជំហរបស់ខ្លួនក្នុងការបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីទទួលបានព័ត៌មានលម្អិតអំពីលានុវត្តភាព និងអំណោយផលនៃបរិយាកាសវិនិយោគពីមន្ត្រីជាន់ខ្ពស់កម្ពុជាជាលើកទី២ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យដឹងថា ការបង្ហាញពីជំហររបស់ក្រុមហ៊ុន Golden Port ធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងាររវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយមួយគណៈប្រតិភូ ក្រុមហ៊ុនវិនិយោគ ដឹកនាំដោយលោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development Co. Ltd នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។

ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស Golden Port ចង់វិនិយោគនៅកម្ពុជា

ប្រភពដដែលបន្តថា សមាសភាពគណៈប្រតិភូក្រុមហ៊ុនទាំងនោះមានកម្មវត្ថុអាជីវកម្មក្នុងវិស័យមួយចំនួន ដូចជា ការផលិតគ្រឿងម៉ាស៊ីនឧស្សាហកម្ម, ការផ្តល់សេវាដំណោះស្រាយប្រព្រឹត្តិកម្មទឹកកខ្វក់, ការផលិត ផលិតផលសម្រាប់ធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់, ការផលិតបរិក្ខាអគ្គិសនីនិងគ្រឿងអេឡិចត្រូនិក ការផ្តល់សេវា បច្ចេកទេសវិស្វកម្មពាក់ព័ន្ធនឹងបរិស្ថាន ការផលិតម៉ាស៊ីនសម្រាប់ដំណើរការវេចខ្ចប់, និងការផលិតអំពូលLED ។

នាឱកាសនៃជំនួបពិភាក្សាការងារ នោះ លោក ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក កាំង ឡេ ដែលបានដឹកនាំគណៈប្រតិភូក្រុមហ៊ុនវិនិយោគជាលើកទី២ មកសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពី បរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា ដែលពោរពេញដោយភាពអំណោយផល។

ជាមួយគ្នានោះ លោក ជា វុទ្ធីបានធ្វើការអធិប្បាយដោយសង្ខេបអំពីអំពីរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេស ផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជន ដែលបច្ចុប្បន្នកម្ពុជាមានច្បាប់ស្តីពីវិនិយោគ ប្រកបដោយភាពបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។

ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស Golden Port ចង់វិនិយោគនៅកម្ពុជា

បន្ថែមពីនេះ លោក ជា វុទ្ធី បានជូនវេទិកាទៅមន្ត្រីជំនាញធ្វើបទបង្ហាញស្តីពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាជូនគណៈគណៈប្រតិភូ ដើម្បីផ្ដល់ជូននូវព័ត៌មានពិស្តារអំពីបរិស្ថានវិនិយោគ ជាទូទៅ របបនៃការលើកទឹកចិត្តដ៏ទាក់ទាញ វិស័យអាទិភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចតាមរយៈការបង្កើត តំបន់សេដ្ឋកិច្ចពិសេស ដើម្បីប្រែក្លាយកម្ពុជាពីការពឹងផ្អែកទាំងស្រុងទៅលើឧស្សាហកម្មអតិពលកម្ម សំដៅ ទាក់ទាញ និងចាប់យកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។

បន្ថែមលើការធ្វើបទបង្ហាញ លោក ជា វុទ្ធី ក៏បានគូសបញ្ជាក់ពីកំណើនរំហូរវិនិយោគដ៏ គំហុកក្នុងរយៈពេល ១ឆ្នាំនៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់ពី ការជឿជាក់យ៉ាងមុតមាំពីសំណាក់វិស័យឯកជនលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដោយបានបន្ត ដាក់ចេញនូវវិធានការគាំទ្រនានាជាបន្តបន្ទាប់ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ។

ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស Golden Port ចង់វិនិយោគនៅកម្ពុជា

ក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ លោក កាំង ឡេង ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់ លោកអគ្គលេខាធិការ និងសហការី ដែលបានចំណាយពេលវេលាដ៏មមារញឹកទទួលជួបគណៈប្រតិភូ ព្រម ទាំងបានផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនសម្រេចចិត្ត។

បន្ទាប់ពីបានស្តាប់បទបង្ហាញ និងអនុសាសន៍ណែនាំរបស់លោក អគ្គលេខាធិការ សមាជិកគណៈប្រតិភូបានបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបរិស្ថានវិនិយោគដ៏អំណោយផលរបស់កម្ពុជាដោយបានលើកឡើងនូវសំណួរជាច្រើនពាក់ព័ន្ធនឹងវិស័យដែលក្រុមហ៊ុនមានបំណងវិនិយោគ និងបានបង្ហាញនូវជំហរវិជ្ជមានក្នុងការសម្រេចចិត្ត វិនិយោគនៅកម្ពុជា។

លោកអគ្គលេខាធិការ ជា វុទ្ធី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះគម្រោងវិនិយោគ របស់ក្រុមហ៊ុន និងបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនឆាប់សម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជាដើម្បី ចាប់យកឱកាសអំណោយផលសម្រាប់ធ្វើធុរកិច្ច និងឆាប់ទទទួលបានផលចំណេញ៕

អត្ថបទទាក់ទង