Close

ព្រះខ័នរាជស្វាយរៀង លត់ គិរីវង់សុខសែនជ័យ ៦-១ ឡើងឈរកំពូលតារាង CPL

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ កីឡា
ព្រះខ័នរាជស្វាយរៀង លត់ គិរីវង់សុខសែនជ័យ ៦-១ ឡើងឈរកំពូលតារាង CPL ព្រះខ័នរាជស្វាយរៀង លត់ គិរីវង់សុខសែនជ័យ ៦-១ ឡើងឈរកំពូលតារាង CPL

(បាល់ទាត់)៖ ក្រុមព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក លោក Pep Munoz បានបន្តភាពខ្លាំងរបស់ខ្លួន ដោយបានយកឈ្នះ ក្រុមគិរីវង់សុខសែនជ័យ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦-១ ក្នុងការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី៣។

ការប្រកួតដែលធ្វើឡើងនៅឯកីឡដ្ឋានស្វាយរៀង កាលពីយប់មិញនេះ មានគ្រាប់បាល់កើតឡើងរហូតដល់ ៧គ្រាប់ ពោលគឺក្រុមភ្ញៀវ ១គ្រាប់ និងម្ចាស់ផ្ទះ ៦គ្រាប់។ ១គ្រាប់របស់គិរីវង់សុខសែនជ័យ រកបានដោយកីឡាករ ជូ ហាវ ខណៈ៦គ្រាប់របស់ស្វាយរៀង រកបានដោយកីឡាករ ញាណ សុស៊ីដាន ២គ្រាប់, Silveira Santos Cristian ២គ្រាប់, Bounphachan ២គ្រាប់ និង Gabriel Silva ១គ្រាប់។

ព្រះខ័នរាជស្វាយរៀង លត់ គិរីវង់សុខសែនជ័យ ៦-១ ឡើងឈរកំពូលតារាង CPL

តាមរយៈជ័យជំនះនេះ ព្រះខ័នរាជស្វាយរៀង ឡើងមកឈរកំពូលតារាងវិញបណ្ដោះអាសន្ន ក្រោយឆ្លងកាត់ ៣ប្រកួត ឈ្នះទាំង៣ មាន ៩ពិន្ទុ ស្មើគ្នាជាមួយក្រុមខ្លាំងភ្នំពេញក្រោន ខណៈណាហ្គាវើលដ៍ ឈរលេខ៣ និងអង្គរថាយហ្គើរ ឈរលេខ៤។

+សរុបលទ្ធផលការប្រកួត Cambodian Premier League សប្ដាហ៍ទី៣៖
-ភ្នំពេញក្រោន ២-១ បឹងកេត
– វិសាខា ៣-១ បបាល់ទាត់ឡាយហូ ខេត្តព្រះសីហនុ
–សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៣-៤ អាយអេសអាយ ដង្កោសែនជ័យ
–កងយោធពលខេមរភូមិន្ទ ១-២ អង្គរថាយហ្គឺរ
-ព្រះខ័នរាជស្វាយរៀង ៦-១ គិរីវង់សុខសែនជ័យ ៕

ព្រះខ័នរាជស្វាយរៀង លត់ គិរីវង់សុខសែនជ័យ ៦-១ ឡើងឈរកំពូលតារាង CPL